អនុវត្តវិធី ៧ យ៉ាងដើម្បីកម្ចាត់ងងុយដេកទាំងព្រឹក​ ដោយមិនចាំបាច់ផឹកកាហ្វេ ឬ ភេសជ្ជៈប៉ូវកម្លាំង

មនុស្សភាគច្រើនឈោងដៃចាប់កែវកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងរាល់ពេលដែលពួកគេមានអារម្មណ៍ងងុយដេកអំឡុងពេលកំពុងរវល់ការងារដ៏មមាញឹក។ 

គួរឱ្យសោកស្តាយ កាហ្វេនិងភេសជ្ជៈប៉ូវកម្លាំងមិនអាចផឹកបានចំពោះមនុស្សគ្រប់រូបនោះទេ ព្រោះអ្នកខ្លះមានបញ្ហាសុខភាព ដែលតម្រូវឱ្យចៀសវាងវា។

ជាតិកាហ្វេអ៊ីនផឹកច្រើនបង្កឱ្យឈឺក្បាល ញ័រទ្រូង ថប់បារម្ភ ចង់ក្អួត រមូលពោះ និងញ័រដៃ។ 

ដំណឹងល្អគឺថា អ្នកអាចបំបាត់ងុយគេងបានដោយមិនចាំបាច់ផឹកកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងទេ។ ប្រសិនបើអ្នកចង់ដឹង សូមបន្តអានចំណុចខាងក្រោម៖

១. លុបមុខនឹងទឹកត្រជាក់
យកទឹកត្រជាក់លុបមុខរហូតទាល់តែអ្នកមានអារម្មណ៍ស្វាងដេក ហើយចំណុចពិសេសមួយទៀតគឺវាជួយឱ្យស្បែកតឹងណែនមិនងាយយារធ្លាក់។

២. ផឹកទឹកមួយកែវវែង
ទឹកល្អជាងកាហ្វេនិងភេសជ្ជៈប៉ូវកម្លាំង ហើយជួយដល់សុខភាព និងពង្រឹងដល់ការរំលាយអាហារបានល្អថែមទៀត។ 

៣. ដើរ
ដើម្បីឱ្យរាងកាយបង្កើតថាមពល អ្នកត្រូវរក្សាភាពសកម្មទាំងកាយនិងចិត្ត។ ហេតុដូច្នេះហើយ អ្នកចាំបាច់ត្រូវដើរដើម្បីបង្កើនថាមពលកុំឱ្យងងុយដេក។

៤. បើកភ្លើងឱ្យភ្លឺ
បើកភ្លើងឱ្យភ្លឺក្នុងបន្ទប់ ឬ ចេញដើរនៅក្រៅមួយភ្លែត ដើម្បីឱ្យពន្លឺដាស់នាឡិការាងកាយឱ្យងើបពីដេក។ 

៥. ដកដង្ហើមវែងៗ
ដកដង្ហើមវែងៗឱ្យបានយូរដើម្បីឱ្យអុកស៊ីសែនចូលទៅខួរក្បាល និងបំបាត់ងងុយដេក។ 

៦. ជជែកគ្នាលេង
មនុស្សមិនងាយងងុយដេកទេ បើកាលណាមានប្រធានបទជជែកគ្នាដ៏គួរឱ្យចាប់អារម្មណ៍។ 

៧. ស្តាប់តន្ត្រី
បើកតន្ត្រីស្តាប់ភ្លាម ពេលងងុយដេក ជាពិសេសតន្ត្រីកន្ត្រាក់អារម្មណ៍៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...