មូលហេតុ ៧ យ៉ាងបណ្តាលឱ្យស្បែកអ្នកឆាប់ជាំ គ្រាន់តែយកដៃសង្កត់ពីលើតែបន្តិច

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកឡើងស្នាមជាំក្រហម នៅពេលមាននរណាម្នាក់ចាប់ដៃ ឬទះលើរាងកាយអ្នក? មានមូលហេតុច្រើនណាស់ ដែលទាក់ទងនឹងស្បែកងាយជាំក្រហម ហើយខាងក្រោមនេះ គឺជាមូលហេតុ។

១. អ្នកកំពុងចាស់ជរា។ ខណៈដែលអ្នកកំពុងចាស់ទៅ រឿងពីរយ៉ាងនឹងកើតឡើងលើស្បែករបស់អ្នក គឺជ្រួញ និងជាំក្រហមពេលប៉ះទង្គិច នោះដោយសារតែស្រទាប់ខ្លាញ់ និងការផលិតប្រូតេអ៊ីនកូឡេជេនថយចុះ។

២. អ្នកមិនដែលគេចផុតពីព្រះអាទិត្យម្ដងណាសោះ។ ស្បែកដែលប៉ះទៅនឹងកាំរស្មីយូវី ងាយនឹងស្ដើង និងឡើងជាំក្រហម ដោយតែវាធ្វើឱ្យកោសិកាស្បែកខូច។

៣. ការទទួលទានថ្នាំអាស្ពៀរីនញឹកញាប់ ឬជាប្រចាំ ក៏ជាហេតុធ្វើឱ្យឈាមរាវ និងកំណកឈាមតិច។

៤. វាគ្រាន់តែជាសម្បុរស្បែករបស់អ្នកប៉ុណ្ណោះ។ 

៥. អ្នកមានបញ្ហារលាកសរសៃឈាម។ វាជាប្រភេទជំងឺមួយ ដែលបណ្ដាលឱ្យរលាកសរសៃឈាម។ ហើយរោគសញ្ញារបស់វា គឺឡើងជាំក្រហម ដោយសារសរសៃឈាមផ្ទុះ។

៦. អ្នកត្រូវការផ្លែក្រូចច្រើនបំផុតក្នុងជីវិតរបស់អ្នក។ ពិតណាស់ ការខ្វះវីតាមីន C ក៏ជាហេតុបណ្ដាលឱ្យអ្នកឡើងស្បែកជាំក្រហមដែរ។

៧. អ្នកប្រហែលជាមានជំងឺមួយហៅថា Purpuric Dermatosis ដែលជំងឺនេះបណ្ដាលឱ្យធ្លាយសរសៃឈាមតូច ជាលទ្ធផលធ្វើឱ្យស្បែករបស់អ្នកឡើងជាំស្វាយ ឬទឹកក្រូច៕

adverise with khmeread

អ្នកនឹងចូលចិត្ត