adverise with khmeread 51400de0 48b0 41de bb53 6e79886c9d48

ទាហាន​ការពារ​ព្រំដែន​នៅ​ខេត្តព្រះវិហារ​គ្រោះថ្នាក់​ជាន់មីន​អំពាវនាវ​រក​ជំនួយ​

      ភ្នំពេញ ៖ ទាហាន​ការពារ​ព្រំដែន​នៅ​ខេត្តព្រះវិហារ​គ្រោះថ្នាក់​រងរបួស​ដាច់​ជើង​ទាំង​២​ដោយសារ​មីន​កាលពីពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​រក​ជំនួយ​ដែល​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ភ្នំពេញ បច្ចុប្បន្ន​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ។​

      មន្ត្រី​ទាហាន​ដែល​របួស​ឈ្មោះ​មី មន អាយុ ៤១ ឆ្នាំមាន​ប្រពន្ធ និង​កូនស្រី​ពីរ​នាក់ កូន​បង​អាយុ ៨ ឆ្នាំ និង​កូនស្រី​ពៅ​អាយុ ២ ឆ្នាំមាន​ទី​លំ​បច្ចុប្បន្ន​នៅ​ភូមិ​ប្រ​គោល ៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ​។​

      លោក​មី មន​ឥឡូវ​ពិការ​ជើង​ទាំងពីរ នា​ព្រឹក​ថ្ងៃទី​៧​មីនា​នេះ បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​សប្បុរសជន​ជួយ​ដល់​រូបគាត់ និង​ក្រុមគ្រួសារ​គាត់​ផង​ព្រោះ​អី​រូបគាត់​គ្មានអ្វី​ជាទី​ពឹង​ទៀត​ទេ សម្រាប់​ខ្លួន​គាត់ និង​ក្រុមគ្រួសារ​គាត់​។ លេខ​ទំនាក់ទំនង​ជាមួយ​គាត់ 088 74444 93 ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់