យានអវកាសយោធាអាមេរិកហោះនៅទីអវកាសជាង៥០០ថ្ងៃយ៉ាងអាថ៍កំបាំង

យានអវកាសយោធាគ្មានមនុស្សបើកធុន X-37B របស់កងទ័ពអាកាសអាមេរិកបានហោះលើដងតារាវិថីជាង ៥០០ ថ្ងៃហើយ ដែលជាផ្នែកមួយនៃបេសកកម្មសម្ងាត់ទីប្រាំរបស់ខ្លួន។

ការធ្វើដំណើរចុងក្រោយបំផុតរបស់យានអវកាសនេះហៅថាបេសកកម្ម OTV-5 បានចាប់ផ្តើមនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧។

យាននេះត្រូវបានបាញ់បង្ហោះនៅលើយានរ៉ុក្កែត SpaceX Falcon 9 មួយរបស់លោក Elon Musk ពីមូលដ្ឋានបាញ់បង្ហោះយានអវកាស 39A នៅមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសានៅរដ្ឋផ្លរីដា។

ក្រុមមន្ត្រីបានបង្ហាញព័ត៌មានលម្អិតតិចតួចណាស់អំពីបេសកកម្ម OTV-5 ប៉ុន្តែមានការលើកឡើងថា វាអាចជាផ្នែកមួយនៃការជំរុញសម្រាប់បង្កើតកងកម្លាំងអវកាសសហរដ្ឋអាមេរិក។

យានអវកាសនេះមានបណ្តោយ ៨,៨ ម៉ែត្រនិងកម្ពស់ ២,៩ ម៉ែត្រ និងមានទម្ងន់ប្រហែល ៤.៩៩០ គីឡូក្រាម។ យាននេះធ្វើគោចរនៅកម្ពស់ប្រហែល ៣២០ គីឡូម៉ែត្រ និងដំណើរការដោយថាមពលថ្មប្រើពន្លឺព្រះអាទិត្យ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...