adverise with khmeread Finally a licensed dengue vaccine

ហ្ស៊ី​កា​មកដល់​ឡាវ និង​ហ្វ៊ី​លី​ពី​ន​ហើយ​

​    ​យោងតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា ក្រុមមន្ត្រី​នៃ​ក្រសួងសុខាភិបាល​ហ្វ៊ី​លី​ពី​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ស្ត្រី​អាមេរិក​ម្នាក់​បាន​ឆ្លង​វីរុស​ហ្ស៊ី​កា ខណៈ​មកលេង​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែលជា​ករណី​ដំបូងបង្អស់​រកឃើញ​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​អស់កាល​ជាច្រើន​ឆ្នាំ​មកនេះ​។   

​    ​រដ្ឋមន្ត្រី​សុខាភិបាល​ហ្វ៊ី​លី​ពី​ន លោក ចា​ណេ​ត ហ្គា​រី​ន (Janette Garin) បាន​និយាយថា មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ត្រួតត្រា​និង​ទប់ស្កាត់​ជំងឺ (US-CDC) បាន​បញ្ជាក់ថា ស្ត្រី​អាមេរិក​ដែល​ស្នាក់នៅ​ហ្វ៊ី​លី​ពី​ន​រយៈពេល ៤ សប្តាហ៍​កាលពី​ខែមករា​ទំនង​បាន​វិ​វដ្ត​រោគសញ្ញា​ក្នុង​សប្តាហ៍​ចុងក្រោយ​របស់គាត់ មុននឹង​វិលត្រឡប់​ទៅ​អាមេរិក​វិញ​។​

​    ​លោក​ហ្គា​រី​ន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​យើង​ត្រូវបាន​គេ​បញ្ជាក់​ប្រាប់ថា ភស្តុតាង​នៃ​ការឆ្លង​វីរុស​ហ្ស៊ី​កា​ត្រូវបាន​រកឃើញ​ពី​អ្នកជំងឺ​រូបនោះ បន្ទាប់ពី​គាត់​បាន​វិលត្រឡប់​ទៅដល់​ផ្ទះ​គាត់​នៅ​សហរដ្ឋអាមេរិក​ភ្លាម​"​។  

​    ​លោក​ហ្គា​រី​ន​បាន​ថ្លែង​ដោយ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​របស់​អ្នកជំងឺ​ថា "​ថ្មីៗ​នេះ យើង​កំពុង​សហការ​ជាមួយ US-CDC សម្រាប់​ប្រវត្តិរូប​របស់​អ្នកជំងឺ រួមទាំង​ព័ត៌មាន​អំពី​ទីកន្លែង ដែល​គាត់​បាន​ទៅលេង​នៅ​ហ្វ៊ី​លី​ពី​ន​"​។ 

​    ​ក្រុមមន្ត្រី​សុខាភិបាល​និយាយថា ពួកគេ​នៅតែ​មិនទាន់មាន​សញ្ញា​ថា​ជនជាតិ​អាមេរិក​រូបនេះ​បាន​ឆ្លង​ហ្ស៊ី​ការ​យ៉ាងដូចម្តេច​នោះឡើយ​ខណៈ​ស្ថិតនៅ​ហ្វ៊ី​លី​ពី​ន​។​

​    ​ហ្ស៊ី​កា​ដំបូង​បំផុត​តែមួយគត់​ក្នុងប្រទេស​នេះ​គឺ​កើត​ទៅលើ​ក្មេងប្រុស​អាយុ ១៥ ឆ្នាំ​ម្នាក់​ក្នុង​ឆ្នាំ ២០១២​។ គាត់​បានជា​សះស្បើយ​វិញ​បន្ទាប់ពី​រយៈពេល ៣ សប្តាហ៍​។ 

​    ​ដោយឡែក ប្រទេស​ឡាវ​គឺជា​ប្រទេស​ចុងក្រោយ​គេ​ដែល​រាយ​ការ​ពី​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​ក្នុងស្រុក នេះ​បើ​ផ្អែក​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)​។ 

​    ​របាយការណ៍​របស់ WHO បាន​និយាយថា​ប្រទេស​ឡាវ​បាន​ចូលរួម​ជាមួយ​ប្រទេស​សរុប ៤១ ដែល​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​ហ្ស៊ី​ការ​ក្នុងស្រុក ចាប់​តាំងពីដើម​ឆ្នាំនេះ​។ 

​    ​អាជ្ញាធរ​សុខភាព​ក្នុងប្រទេស​ឡាវ​ពុំបាន​ឆ្លើយបំភ្លឺ​ព័ត៌មាន​លម្អិត​នោះទេ​។ ប្រទេសជិតខាង​ថៃ​បាន​រាយការណ៍​ករណី​ទីមួយ​នៃ​មនុស្ស​ម្នាក់​អាយុ ២២ ឆ្នាំ​បាន​ឆ្លង​ជំងឺ​នេះ​នៅក្នុង​ស្រុក ហើយ​តាំងពី​ពេល​នោះមក​បានជា​សះស្បើយ​វិញ​អស់ហើយ​៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់