adverise with khmeread 335426f2 44a8 4da3 91c8 f2463949f10c

បើករថយន្ត​ទៅបុក​គូទ​រថយន្ត​ចត​ស្ងៀម​ពីក្រោយ​ស្លាប់​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត​

    ត្បូងឃ្មុំ ៖ បុរស​ជា​ព្រូឡាន​ម្នាក់​បាន​កៀប​ជាប់​នៅក្នុង​កាប៊ីន​ស្លាប់​យ៉ាង​ភ្លាមៗ​បន្ទាប់ពី​អ្នកបើក​បរបាន​បើករថយន្ត ទៅបុក​គូទ​រថយន្ត​ដែល​ឈប់​ស្ងៀម​ពីក្រោយ។​

    គ្រោះថ្នាក់​ខាងលើនេះ  កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ត្រង់​ច​ណុ​ច​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​កាលពី​វេលា​ម៉ោង​៧​និង​២០​ព្រឹក​ថ្ងៃទី​៧​ខែ​មិនា ឆ្នាំ​២០១៦​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យ​ថា នៅ​ម៉ោង​ខាងលើ​គេ​បានឃើញ​រថយន្ត​ចំណុះ​២​តោន​កន្លះ មួយគ្រឿង បើក​លើផ្លូវ​ជាតិ​លេខ​៧​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​យី​ឌុប​មួយគ្រឿង​ដែលជា​របស់​កង​ដឹក​ជ​ញ្ជួ​ន​បាន​ឈប់​ស្ងៀម នៅ​ទីនោះ​។ តែដោយសារ​ការ បើកប​រ​មិន​ប្រុង​ប្រ​យ​ត្ន័​រថយន្ត​បង្ក​ពេលនោះ បាន​បើក​ទៅបុក​គូទ​រថយន្ត​ដែល​ចត​ស្ងៀម​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​កៀប​ជាប់​ព្រូ​រថយន្ត​ស្លាប់​នៅក្នុង​កាប៊ីន​រថយន្ត​តែម្តង ។​

   ​​បន្ទាប់ពី​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចុះមក​វាស់វែង​និង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​។​​ចំណែក​សព​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អតត​សញ្ញាណ​នៅឡើយ ហើយ​កំពុង​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់