adverise with khmeread  88604592 gettyimages 485513818

ទាហាន​អាមេរិក​កូរ៉េខាងត្បូង​ជាង ៣០ ម៉ឺន​នាក់​ធ្វើ​សមយុទ្ធ​រួមគ្នា​ខណៈ​កូរ៉េខាងជើង​ត្រៀម​អាវុធ​នុយក្លេអ៊ែរ​រង់ចាំ​ជាស្រេច​

​    ​កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​អាវុធ​នុយក្លេអ៊ែ​រ​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ប្រសិនបើ​ពួកគេ​នៅតែ​បន្តធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។ នេះ​បើតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​។

​    ​សមយុទ្ធ ដែល​គ្រោង​ចូលរួម​ដោយ​ទ័ព​រាប់សិប​ម៉ឺន​នាក់ គឺជា​សមយុទ្ធ​ប្រចាំឆ្នាំ​និង​តែងតែ​បង្កើន​ភាព​តានតឹង ហើយនឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី ៧ ខែមីនា​នេះ​តទៅ​ហើយ​។​

​    ​បទបញ្ជា "​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ការពារ​ខ្លួន​ជាមុន​ដើម្បី​យុត្តិធម៌​" ត្រូវបាន​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។


​    ​
​    ​វោរ​ហា​ស័ព្ទ​បែបនេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ ហើយ​ក្រុម​អ្នកជំនាញ​សម្តែង​មន្ទិលសង្ស័យ​ចំពោះ​សមត្ថភាព​របស់​កូរ៉េខាងជើង ក្នុងការ​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លែ​អ៊ែរ​លើ​មី​ស៊ី​ល​របស់ខ្លួន ដែល​ខ្លួន​តែង​អួត​ក្តែ​ងៗ​នោះ​។​

​    ​ឆ្នាំមុន​កូរ៉េខាងជើង​បាន​គំរាម​ប្រែក្លាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ឱ្យទៅជា "​សមុទ្រ​ភ្លើង​"​។ កូរ៉េខាងជើង​ចាត់ទុក​ការ​សមយុទ្ធ​កូរ៉េខាងត្បូង​អាមេរិក​ថា​ជាការ​ហាត់​សម​សម្រាប់​ការឈ្លានពាន​ប្រទេស​ខ្លួន​។​

​    ​លំ​ហាត់​សមយុទ្ធ​ថ្មីៗ​ចុងក្រោយ ដែល​គេ​ហៅថា Foal Eagle and Key Resolve នឹងមាន​ការចូលរួម​ពី​ទាហាន​កូរ៉េខាងត្បូង ៣០០.០០០ នាក់ និង​ទាហាន​អាមេរិក ១៥.០០០ នាក់ ជា​ប្រតិបត្តិការ​សមយុទ្ធ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុន​ឡើយ​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់