adverise with khmeread Unnamed

យុវជន​ម្នាក់​បើក​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​

      កំពង់ស្ពឺ ៖ យុវជន​ម្នា​ក់បាន​បើក​ម៉ូតូ​រេ​ចង្កូត​ទៅបុក​រថយន្ត​រួច​ដួល​ចូល​ក្រោម​រថយន្ត​បណ្តាលឱ្យ​កិន​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៦​និង​៥៤​នាទី​យប់​ថ្ងៃទី​៦ មីនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ពី​ច្បារមន​ទៅ​ក្រាំងចេក ត្រង់ចំណុច​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

      សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ឈ្មោះ គីម ចាន់​ថុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បើក​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ស្នាក់នៅ​ភូមិ​ចំការ​បុស្ស​ឃុំ​វល្លិ​ស​​​ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ 

      ប្រភពពី​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ ឯង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែម្តង ។​

      សមត្ថកិច្ច​បន្តថា រថយន្ត​ម៉ាស់​ស្តា​រពាក់​ផ្លាកលេខ​ភ្នំពេញ 2AA-9707 ពណ៌​ទឺ​ក​ប្រាក់ បើក បរ​ដោយ​ឈ្មោះ លឹម ចន្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ផ្ទះ​១៤EO សង្កាត់​វាលវង់​ខណ្ឌ​ ​៧​មករា រាជធានី​ភ្នំពេញ បើកបរ​ពី​ជើង​ទៅ​ត្បូង បញ្ច្រាសទិស​គ្នា​បណ្ដាល​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ​វាស់វែង និង​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

     វត្ថុតាង​ទាំង​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំ​រោងទង​រង់ចាំ​ភាគី​ទាំងពីរ​ដោះស្រាយ​តាម​សន្តិវិធី ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់