ជប៉ុនកំពុងបារម្ភ ព្រោះឱ្យតែឃើញវត្តមានត្រីប្រភេទនេះ ដឹងតែឱ្យហេតុអំពីស៊ូណាមីនិងរញ្ជួយដី

ក្តីព្រួយបារម្ភនៃការមកដល់របស់គ្រោះធម្មជាតិដ៏អាក្រក់ក្នុងប្រទេសជប៉ុនកំពុងរង្គោះរង្គើរពេញប្រព័ន្ធអនឡាញ បន្ទាប់ពីប្រទះឃើញត្រីបាតសមុទ្រមួយប្រភេទ ដែលគេជឿជាក់ថាឱ្យហេតុដឹងមុននៃការមកដល់នៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី។

កាលពីថ្ងៃសុក្រ ត្រីប្រភេទ Oarfish ត្រូវបានគេប្រទះឃើញ បន្ទាប់ពីត្រូវចាប់បានក្នុងសំណាញ់នៅឆ្នេរសមុទ្រអាណាខេត្ត Toyama ដោយនាំឱ្យគេរកឃើញវាសរុបទៅចំនួនប្រាំបួនក្បាលនៅក្នុងរដូវនេះ។ កាលពីដើមសប្តាហ៍ ត្រី Oarfish ប្រវែង ៣,២ម៉ែត្រ បានទើរនៅលើឆ្នេរ Toyama Bay ខណៈដែលត្រីប្រវែង ៤ម៉ែត្រមួយក្បាលទៀតបានជាប់នៅក្នុងសំណាញ់អ្នកនេសាទនៅកំពង់ផែ Imizu។

ត្រីដែលកម្រឃើញនៅផ្ទៃទឹកខាងលើនេះ រស់នៅក្នុងជម្រៅ ២០០ម៉ែត្រ ទៅ ១០០០ម៉ែត្រ ហើយត្រូវបានគេកំណត់លក្ខណៈរបស់វាដោយស្បែកពណ៌ប្រាក់ និងព្រុយពណ៌ក្រហម។

ត្រីប្រភេទនេះតាមប្រពៃណីជប៉ុនត្រូវបានគេស្គាល់ឈ្មោះជា "Ryugu no tsukai" ឬ "អ្នកនាំសារពីវាំងទេវតាសមុទ្រ" ដោយព្រេងនិទានរបស់ជប៉ុនបានដំណាលថា ពួកវាឡើងមកលើច្រាំងដោយខ្លួនឯងមុនពេលកើតឡើងនៃរញ្ជួយដីបាតសមុទ្រ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានជំទាស់នឹងការអះអាងបែបនេះ។

អ្នកវិទ្យាសាស្រ្តលោក Uozu Aquarium បានបញ្ជាក់ទៅ CNN ថា "មិនមានភស្តុតាងវិទ្យាសាស្រ្តអ្វីទាំងអស់ចំពោះទ្រឹស្ដីដែលថាត្រី Oarfish លេចឡើងនៅជុំវិញបញ្ហារញ្ជួយដីធំៗ។ ប៉ុន្តែយើងមិនអាចច្រានចោលពីរឿងដែលទៅរួចមួយនេះ ១០០ភាគរយបាននោះឡើយ។ វាអាចមកពីការឡើងកម្តៅផែនដី មានឥទ្ធិពលលើត្រី Oarfish ឬហេតុផលដែលយើងមិនដឹងផ្សេងទៀត"៕

adverise with khmeread

អ្នកនឹងចូលចិត្ត