ចិនផលិតបានកាំភ្លើងយក្សអាចបាញ់បានចម្ងាយ២០០គីឡូម៉ែត្រនិងត្រៀមដាក់ឱ្យប្រើសម្រាប់សឹកនៅត្រឹមឆ្នាំ២០២៥

កាំភ្លើង​កងទ័ពជើងទឹក​របស់​ចិន ដែល​គេ​និយាយថា​មាន​សមត្ថភាព​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ ២០០ គីឡូម៉ែត្រ​លឿន​ជាង​សំឡេង​ដល់​ទៅ​៧​ដង នឹង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​សង្គ្រាម​នៅត្រឹម​ឆ្នាំ ២០២៥​។​

​កំពូល​កាំភ្លើងយន្ត​ខ្នាត​យក្ស​បំពាក់​លើ​នាវា​នេះ​គឺជា​គម្រោង​យោធា​សម្ងាត់​បំផុត​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​តាម​ដឹង​គឺជា​កាំភ្លើងយន្ត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ដំបូង​គេ​បង្អស់​របស់​ពិភពលោក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​និយាយថា​កាំភ្លើង​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះដែ​លអាច​បាញ់​គ្រាប់កាំភ្លើង​ក្នុង​ល្បឿន ២,៥ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ត្រូវបាន​ធ្វើតេស្ត​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន បន្ទាប់ពី​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជិត​២០​ឆ្នាំ​។​

​កាំភ្លើង​ដ៏​ទំនើប​នេះត្រូវគេនិយាយថា ​នឹងត្រូវ​បំពាក់​លើ​នាវា Type 055 ដែលជា​នាវា​ពិឃាត​ផលិត​ក្នុងស្រុក​ទំនើប​បំផុត​របស់​ចិន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត