ចុមយក្ស! ប្រធានាធិបតីហ្វីលីពីននិងកូរ៉េខាងជើមមែនទែនឬលេងៗ មកញ៉ាំមាន់បំពងនៅហុងកុងជាមួយគ្នា

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ត្រូវបានប្រទះឃើញធ្វើដំណើរតាមផ្លូវនៃទីក្រុងហុងកុង ជាមួយហ្វូងមនុស្សជាច្រើននាំគ្នាសុំថតរូបជាមួយពួកគាត់ ហើយពួកគាត់ទាំងពីរនាក់ថែមទាំងបានញ៉ាំភ្លៅមាន់បំពងជាមួយគ្នាទៀតផង។

ប៉ុន្ដែបើអ្នកមើលឱ្យជិតទើបដឹងថា អ្នកទាំងពីរនាក់ គឺជាលោក Rodrigo Duterte និងលោក Kim Jong-un ក្លែងក្លាយប៉ុណ្ណោះ។

មកជួបបុរសដែលមានឈ្មោះ Cresencio Extreme (មុខដូច Duterte ) និង Howard X (មុខដូច Kim Jong-un)។

ពួកគេត្រូវបានបុគ្គលិក និងមនុស្សម្នាតាមសារធារណៈស្វាគមន៍យ៉ាងកក់ក្ដៅ ខណៈដែលពួកគេមកដល់ភោជនីយដ្ឋានមាន់បំពងមួយ។

ពួកគេបានចូលរួមពិធីជប់លៀងកាលពីថ្ងៃអាទិត្យនៅវិហារ St Joseph's Church ហើយលោក Cresencio Extreme ដែលស្លៀកពាក់អាវពណ៌ស មើលទៅដូចជា លោក Rodrigo Duterte មែនទែនយ៉ាងអ៊ីចឹង៕

adverise with khmeread

អ្នកនឹងចូលចិត្ត