ឃាត់ជនសង្ស័យ​២​នាក់ឆក់កាបូប​អាវុធហត្ថវ៉ៃខ្នោះ

    ភ្នំពេញ​៖ ជ​នស​ង្ស​យ​២​នាក់​ត្រូវបាន កងកម្លាំង អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ ការិយាល័យ​ស្រាវ​ស្រាវ និង​យុត្ត​ធម៌ ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ម៊ាំ​ង សុខ​លុច នាយការិយាល័យ​យុត្តិធម៌​ចាប់​ឃាត់ ខ្លួន​ពីបទ​លួច​ឆក់​កាបូប​នៅ​ចំណុច​មុខផ្ទះ​លេខ​៦៨០ ផ្លូវ​២៧១សង្កាត់​បឹងត្របែក ខណ្ឌចំការមន​នៅ​ម៉ោង​៥​និង​៣០​នាទី ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦​ល្ងាច ។ 

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា   ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​គឺ ១-​ឈ្មោះ ម៉ៅ បូរី ហៅ ឡី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​នៅ ផ្ទះ ស្នាក់នៅផ្ទះ​លេខ ៣៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង ២-​ឈ្មោះ ប៉ូ សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​សង្កាត់​បឹងទំពុនខណ្ឌមានជ័យ​។ 

     បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបញ្ជូន​ទៅកាន់ ការិយាល័យ​ស្រាវជ្រាវ និង​យុត្តិធម៌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត