adverise with khmeread 11ff9452 e992 4703 9794 8c37582dd4e1

ប៉ូលិស​បង្ក្រាបបាន​ក្រុម​ចោរលួច​រថយន្ត​និង​ទទួលផល​ចោរកម្ម​៤​នាក់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​រថយន្ត​និង​ទទួលផល​ចោរកម្ម​ចំនួន​៤​នាក់ ត្រូវបាន​ប៉ូលិស​រាជធានី​ភ្នំពេញ​សហការជាមួយ​ប៉ូលិស​ខណ្ឌ​ចំនួន​៣​ចាប់​បាន ជា​បន្ត បន្ទាប់ និង​ដកហូត​វត្ថុតាង​រថយន្ត​ប្រគល់ជូន​ជនរងគ្រោះ​វិញ។

     ប៉ូលិស​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៦​នេះ​ថា ពួកគេ​ទាំង​៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៥​ខែមីនា​ថ្មីៗ​នេះ​ដែល​ជាប់ ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​ និង​ទទួលផល​ចោរកម្ម។ 

     ប៉ូ​លកស​បន្តថា   ជនសង្ស័យ​ទី​១-​ឈ្មោះ ប៉ែន ចាន់​រិ​ទ្ធ ហៅ​ញ៉ា​ញ់ អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ទី​២-​ឈ្មោះ អ៊ិត សុខ​សោម អាយុ២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ភ្លើង ទី​៣-​ឈ្មោះ ជា បូរ៉ា អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត និង​ទី​៤-​ឈ្មោះ ន​ន់ វិចិត្រ ហៅ​ចិត្រ អាយុ​៣១​ឆ្នាំមុខរបរ​ទិញ លក់​រថយន្ត​។ 

     វត្ថុតាង​ដកហូត​បាន​រថយន្ត​១​គ្រឿង​ម៉ាក កា​ម៉ា​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២D -4014 ដែលជា​កម្មសិទ្ធិ របស់ជនរងគ្រោះ​ឈ្មោះ ញឹម ឪ​វ៉ាត ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌមានជ័យ។ 

     សមត្ថកិច្ច​បន្តថា ស្ត្រី​រងគ្រោះ​បាន​បាត់​រថយន្ត​របស់ខ្លួន​កាលពី ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៣​និង​៣០​នាទី នៅ​ចំណុចមុខផ្ទះ​លេខ​០៩ ភូមិ​សន្សំ កុសល​១ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។
 
     បន្ទាប់ពី​ទទួលបាន​នូវ​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ ទើប​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​ចាប់បាន​ក្រុម​ជនសង្ស័យ​ទាំង​៤​បន្ទាប់ពីពួកគេ​បានធ្វើ​សកម្មភាព រំលង​១​ថ្ងៃ​។ បច្ចុប្បន្ន​រថយន្ត សមត្ថកិច្ច​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ ។ រីឯ​ជនសង្ស័យ​ទាំង​៤​កំពុង កសាង​សំណុំរឿងបញ្ជូន​ទៅកាន់​តុលាការ និង​ស្រាវជ្រាវ​បក្ខពួក​បន្តទៀត៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់