មេចងការប្រាក់ប្តឹងគណនេយ្យករគថ្លង់ម្នាក់រឿងស៊ីដាច់១០លានដុល្លារ...ពឹងលោកមេធាវីម្នាក់ជួយដោះស្រាយ រួចហើយស្រាប់តែចុងក្រោយ!!!

សំណើច៖ មេចងការប្រាក់ម្នាក់រកឃើញថា គណនេយ្យកររបស់គាត់ឈ្មោះ អ៊ីណូ បានបន្លំលួចលុយគាត់ ១០ លានដុល្លារ។ គណនេយ្យករនោះគឺជាមនុស្សគថ្លង់ ហេតុដូច្នេះហើយទើបគាត់ទទួលបានការងារមួយនេះពីមេចងការប្រាក់។ ពិតណាស់ អ៊ីណូនឹងស្តាប់មិនឮអ្វីទេនៅពេលធ្វើសក្ខីកម្មនៅតុលាការ។ នៅពេលមេចងការប្រាក់នាំអ៊ីណូឡើងទៅតុលាការដើម្បីប្តឹងរឿងកិបកេងលុយ ១០ លានដុល្លារ មេម្នាក់នោះបាននាំមេធាវីចេះភាសាគម្នាក់ទៅជាមួយ។ 

មេចងការប្រាក់ប្រាប់មេធាវីថា "សួរគាត់មើល៎ គាត់លាក់លុយ១០លានដុល្លាររបស់ខ្ញុំនៅកន្លែងណា"។ 

មេធាវីប្រើភាសាកាយវិការសួរអ៊ីណាថាលាក់លុយនៅកន្លែងណា។ 

អ៊ីណូធ្វើកាយវិការតបវិញថា "ខ្ញុំមិនដឹងថាគាត់កំពុងនិយាយស្អីនោះទេ"។ 

មេធាវីបានប្រាប់មេចងការប្រាក់នោះថា "គាត់និយាយថា គាត់មិនដឹងថាលោកកំពុងនិយាយពីអ្វីនោះទេ"។ 

រំពេចនោះ ស្រាប់តែមេចងការប្រាក់ដកកាំភ្លើងខំលាក់ទុកយ៉ាងសម្ងាត់មកភ្ជង់ក្បាលអ៊ីណូ ហើយប្រាប់មេធាវីឱ្យសួរម្តងទៀតថាលាក់លុយនៅឯណា។

មេធាវីធ្វើសញ្ញាកាយវិការទៅអ៊ីណូ "គាត់នឹងសម្លាប់លោក បើលោកមិនប្រាប់គាត់"។ 

អ៊ីណូធ្វើសញ្ញាកាយវិការតបវិញ "អូខេ។ ឯងឈ្នះយើងហើយ។ លុយគឺលាក់នៅក្នុងវ៉ាលិសពណ៌ត្នោត កប់នៅក្រោយដើមឈើធំក្នុងទីធ្លាផ្ទះក្មួយរបស់ខ្ញុំឈ្មោះព្រូណូនៅសង្កាត់វូដប្រ៊ីដ!"។ 

មេចងការប្រាក់សួរមេធាវី "គាត់និយាយថាម៉េច?"។ 

មេធាវីតបវិញថា "គាត់និយាយថា លោកឯងគ្មានគ្រាប់កាំភ្លើងទេ កុំមកចង់បំភ័យគាត់"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត