តួប្រុសថតកុនកូនជ្រូកដ៏ចំណាប់របស់អ៊ីតាលីធ្លាប់រួមភេទជាមួយស្រីជាង៦ពាន់នាក់ បែរជាមកស្លាប់លើបង្គងរបស់នារីទេសចរវ័យ២៣ឆ្នាំម្នាក់

តារាថតរឿងសិចជនជាតិអ៊ីតាលីម្នាក់បានស្លាប់នៅអាយុ ៦៣ ឆ្នាំ ខណៈដែលរួមភេទជាមួយនឹងអ្នកទេសចរស្រីវ័យ ២៣ ឆ្នាំម្នាក់។

លោក Maurizio Zanfanti ដែលមានឈ្មោះក្នុងរឿងសិចថា Romeo of Rimini ត្រូវបានគេអះអាងថា ដេកជាមួយនឹងស្រី ៦ ពាន់នាក់ បន្ទាប់ពីក្លាយជាជនល្បីម្នាក់នៅក្លឹបរាត្រីមួយក្នុងទីក្រុងឆ្នេរក្នុងឆ្នាំ ១៩៧០។

ថ្ងៃដែលគាត់ស្លាប់ គាត់បានរួមភេទជាមួយអ្នកទេសចរស្រីវ័យក្មេងនៅខាងក្រោយរថយន្តកាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន នៅពេលគាត់គាំងបេះដូង។

អ្នកទេសចរដ៏ភ័យខ្លាចរូបនោះក៏បានតេហៅរថយន្តសង្គ្រោះ ប៉ុន្ដែលោក Zanfanti មិនអាចរស់រានមានជីវិតបានវិញឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត