ប្តីមិននៅផ្ទះប្រពន្ធយកឧបករណ៍ច្នៃឆក់ត្រី​ ឆក់ខ្លួនឯងស្លាប់នៅក្នុងស្រែមុខផ្ទះបន្សល់កូន៣នាក់កំព្រា

ពោធិ៍សាត់ ៖ ស្ត្រីមានកូនបីបានបាត់បង់ជីវិត​ នៅចំណុចក្នុងស្រែមុខផ្ទះរបស់គាត់ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ បន្ទាប់ពីយកឧបករណ៍ច្នៃ ទៅឆក់ត្រីតែចៃដន្យបែរជាឆក់ខ្លួនឯងវិញ កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩​។

​លោកស្លេះ ម៉ាត់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាមត្រូវជាប្តីស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជារើយៗ ប្រពន្ធរបស់គាត់ឈ្មោះ សឹម មុំ អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម ពេលគាត់មិននៅផ្ទះប្រពន្ធរបស់គាត់តែងតែលួចយកឧបករណ៍ច្នៃទៅឆក់ត្រីនៅតាមអូរក្បែរផ្ទះរបស់ខ្លួន ប៉ុន្តែមិនដែលមានគ្រោះថ្នាក់នោះឡើយ​។ 

​រូបគាត់ជាប្តីបានប្រាប់ប្រពន្ធថាឈប់លួចយកទៅឆក់ទៅព្រោះ ដុំឆក់នេះប្រសិនបើមិនចេះឆក់ប្រយ័ត្នឆក់ខ្លួនឯង តែចៃដន្យអាក្រក់នៅថ្ងៃកើតហេតុរូបគាត់ជាប្តីមិននៅផ្ទះលុះត្រឡប់មកពីផ្សារវិញមិនឃើញប្រពន្ធក៏ដើររកស្រាប់តែប្រទះឃើញប្រពន្ធខ្លួនដេកស្លាប់ក្នុងស្រែមុខផ្ទះមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យនិងសន្និដ្ឋានថាការស្លាប់របស់ជនរងគ្រោះឈ្មោះសឹម មុំ គឺបណ្តាលមកពីឆក់ឧបករណ៍ឆក់ត្រីស្លាប់ពិតមែន ដោយបន្សល់ទុកកូនប្រុសស្រី៣នាក់ក្លាយជាកូនកំព្រាម្តាយនៅជាមួយឪពុកចាប់ពីពេលនេះទៅ៕
 
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab