បុរសម្នាក់គ្រោងនឹងប្តឹងឪពុកម្តាយ ដែលបង្កើតខ្លួនមកដោយគ្មានការអនុញ្ញាត

បុរសម្នាក់កំពុងមានគម្រោងប្តឹងឪពុកម្តាយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា សម្រាប់កំហុសដែលបានផ្តល់កំណើតដល់រូបខ្លួន "ដោយគ្មានការអនុញ្ញាត" ពីគាត់។

លោក Raphael Samuel បាននិយាយថា គាត់មាន "ទំនាក់ទនងដ៏ល្អបំផុត" ជាមួយនឹងឪពុកម្តាយរបស់គាត់ ប៉ុន្តែបានប្រៀបធៀបការមានកូនទៅនឹង "ការជំរិត និងទាសភាព"។

បុរសវ័យ ២៧ឆ្នាំមកពីទីក្រុងមុមបៃរូបនេះ គឺជា "អ្នកប្រឆាំងនឹងការចាប់កំណើត" មួយរូប ដែលជឿជាក់ថា វាគឺជាកំហុសក្នុងការដាក់ទារកគ្មានឆន្ទៈចង់ឃើញពន្លឺថ្ងៃឆ្លងកាត់ "ភាពស្មុគស្មាញ" នៃខ្សែជីវិត សម្រាប់តែការសប្បាយរីករាយរបស់ឪពុកម្តាយរបស់ខ្លួន។

ចលនា "អ្នកប្រឆាំងនឹងការចាប់កំណើត" កំពុងទទួលបានប្រជាប្រិយភាពក្នុងប្រទេសឥណ្ឌាខណៈមនុស្សក្មេងៗជំទាសនឹងសម្ពាធសង្គមក្នុងការមានកូន។

ដោយនិយាយទៅកាន់វេបសាយ The Print ឥណ្ឌាថា "ខ្ញុំចង់ប្រាប់ទៅក្មេងៗឥណ្ឌាទាំងអស់ឱ្យដឹងថា ពួកគេមិនបានជំពាក់គុណឪពុកម្តាយរបស់ពួកគេអ្វីឡើយ។ ខ្ញុំស្រឡាញ់ឪពុកម្តាយខ្ញុំ ហើយយើងមានទំនាក់ទំនងល្អ ប៉ុន្តែពួកគេមានខ្ញុំសម្រាប់តែការរីករាយ និងត្រេកត្រអាលរបស់ពួកគេប៉ុណ្ណោះ។ ជីវិតខ្ញុំគឺអស្ចារ្យ ប៉ុន្តែខ្ញុំមើលមិនឃើញថាហេតុអីខ្ញុំគួរតែដាក់ជីវិតផ្សេងទៀតឱ្យឆ្លងកាត់ជីវិតដ៏ស្មុគស្មាញនៃសាលារៀន និងការស្វែងរកការងារអីឡើយ ជាពិសេសពេលដែលពួកគេមិនបានស្នើសុំឱ្យបង្កើតជីវិតពួកគេ"។

Samuel បានដំណើរការផេក Facebook មួយមានឈ្មោះ Nihilanand ដែលមានអ្នក Follow រាប់រយនាក់ ដែលជាទៀងទាត់គាត់បានផុសពីការបរិបទប្រឆាំងនឹងការចាប់កំណើត។

នៅក្នុងរូបភាពមួយគឺមានចំណងជើងថា "ឪពុកម្តាយគឺជាមនុស្សលាក់ពុត" ជាមួយនឹងការលេងសម្តីថា "ឪពុកម្តាយល្អដាក់កូននៅលើតម្រូវការនិងការចង់មានបាន ប៉ុន្តែកូនគឺជាបំណុលត្រូវសងឪពុកម្តាយទៅវិញ"៕ 
 

adverise with khmeread
tiger
Loading ad ...