ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនថ្លៃបំផុតនៅអាមេរិក តែឡើងបានមួយភ្លែត ធ្លាក់ចុះទៅលេខ៣វិញ

បើទោះជាមានរយៈពេលខ្លីក៏ដោយ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតក្នុងបញ្ជីអាមេរិកដោយទម្លាក់ក្រុមហ៊ុន Microsoft និង Amazon ទៅលេខពីរ និងលេខបី។

ក្នុងរយៈពេលដ៏ខ្លី ទីផ្សារមូលធនរបស់ Apple បានកើនដល់ ៨០៦,៦ ពាន់លានដុល្លារ ដោយយកឈ្នះក្រុមហ៊ុន Microsoft ជាង ២០០ លានដុល្លារ និងក្រុមហ៊ុនជាង ១.២០០ លានដុល្លារ។

ជាការពិត ដោយមិនចាំយូរ Microsoft បានហក់ឡើងមកចំណាត់ថ្នាក់លេខមួយវិញយ៉ាងរហ័ស ហើយក្លាយជាក្រុមហ៊ុនមានតម្លៃបំផុត។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា Apple នៅឈរពីលើក្រុមហ៊ុន Amazon ដោយកើន ០,៤ ភាគរយឈរនៅចំណាត់ថ្នាក់លេខ ២។

ការធ្លាក់ចុះនេះ បន្ទាប់ពី Apple បានបញ្ចេញចំណូលឆមាសទីបួនរបស់ខ្លួនក្នុងឆ្នាំ ២០១៩។ ក្រុមហ៊ុននេះថែមទាំងបានឃើញការកើនឡើង ១១ ភាគរយនៅក្នុងស្តុក ដែលធ្វើឱ្យប៉ះពាល់ដល់ក្តីបារម្ភគ្រប់ពេលវេលារបស់វិនិយោគិនចំពោះការលក់ទូរស័ព្ទ iPhone ទាបជាងមុន៕
 

adverise with khmeread
tiger
Loading ad ...