ប្រព័ន្ធការពាររបស់ Liverpool កំពុងធ្វើឲ្យមានមន្ទិលសង្ស័យ បន្ទាប់ពីស្មើជាមួយក្រុម West Ham

        ​កាល​ពី​ដើម​រដូវ​កាល​នេះប្រព័ន្ធការ​ពាររបស់​ក្រុម Liverpool ដូច​អស្ចារ្យ​ខ្លាំង​ណាស់។ ពួកគេ​មិន​ដែល​បាត់បង់​ឱកាស​ទេ។ ហើយភាព​ងាយ​រងគ្រោះ​នៅតំបន់ការ​ពារគឺជា​រឿង​គួរ​ឲ្យ​បារម្ភ​នៅពេល​ប្រកួត​ជាមួយ​ក្រុម​ West Ham ។

        ពួកគេ​រក្សាបាន​ឃ្លីនស៊ីតតែ​មួយ​លើកគត់ក្នុង​៧​ប្រកួត​ចុងក្រោយ​នៅគ្រប់​ក្រប​ខណ្ឌ​ប្រកួត។ ក្រុម Liverpool ហាក់ដូច​ជា​ទុក​ឱកាស​ឲ្យ​កីឡាករ​របស់ក្រុម West Ham លេង​តាមចិត្ត​ រហូត​រកបានគ្រាប់បាល់​តាមស្មើ។

        យើង​ទាំង​អស់គ្នា​ដឹងពី​បញ្ហា​របួស​របស់​ក្រុម Liverpool ។ ពួកគេ​អវត្តមាន​កីឡាករ​ Jordan Henderson និង​ GeorginioWijnaldumសម្រាប់​ដំណើរ​ទៅ​ពហុកីឡាដ្ឋាន London Stadium ហើយ​កីឡាករ​ទាំង​ពីរ​នេះ​បាន​ខកខាន​ការ​ប្រកួត។

        នៅ​តំបន់​ការ​ពារ ក្រុម Liverpool អវត្តមាន​កីឡាករ Joe Gomez, DejanLovrenនិង​Alexander Arnold ។ កីឡាករ James Milner ត្រូវ​បានជ្រើស​រើស​ជា​ខ្សែការពារ​ស្លាបស្តាំ ដើម្បី​រារាំង​កីឡាករ​ Felipe Anderson របស់​ក្លឹប West Ham ។

លោក Klopp បាន​ដាក់ក្តីសង្ឃឹម​ទៅ​លើ​កីឡាករ​របស់លោក ឲ្យ​បង្កើន​កិច្ច​ប្រឹងប្រែង​នៅ​ពេល​អវត្តមាន​កីឡាករ​សំខាន់​ៗ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab