Paul Pogba ក្លាយជាកីឡាករមានឥទ្ធិពលបំផុតនៅអឺរ៉ុប ក្រោមការដឹកនាំរបស់លោក Solskjaer

        កីឡាករ Paul Pogba ពេញ​ចិត្ត​នឹង​ការ​វិវឌ្ឍរបស់ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Ole Gunnar Solskjaer ។តាមពិត​ លទ្ធផល​នេះ​បាន​បង្ហាញ​ថា កីឡាករ​រូប​នេះក្លាយ​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​លីកកំពូល​ក្នុង​តំបន់​អឺរ៉ុប​ ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​ន័រវ៉េសរូបនេះ​ចូល​ដឹកនាំ​បន្តពី​លោក Jose Mourinho នៅ​ពហុកីឡា​ដ្ឋាន Old Trafford ។

        Pogba បានបង្កើន​ឱកាស​សម្រាប់​ខ្សែប្រយុទ្ធ Marcus Rashford រកគ្រាប់​បាល់​ អំឡុង​ពេលប្រកួត​ជាមួយ​ក្រុម Leicester កាល​ពីចុង​សប្តាហ៍​។ កីឡាករសញ្ជាតិបារាំងរូបនេះមានចំណែក​ក្នុង​ការ​រកបាន​១១​គ្រាប់​គិត​ចាប់តាំងពី​ថ្ងៃទី​២២​ខែ​ធ្នូ​មក។ មានន័យ​ថា ខ្សែបម្រើ​រូបនេះ​មាន​ការពាក់ព័ន្ធ​ក្នុងការ​រកគ្រាប់បាល់ច្រើន​ជាងកីឡាករ​ណាៗទាំង​អស់​ក្នុង​លីកកំពូលនៅ​អឺរ៉ុប​ ចំណែក​កីឡាករ​Son Heung Min ឈរនៅលេខ​រៀងបន្ទាប់​ ដោយ​ចូល​រួម​រកបាន​១០គ្រាប់​សម្រាប់​ក្រុម Spurs ។

មុន​ពេល​គ្រូបង្វឹក​សញ្ជាតិ​ន័រវ៉េសរូបនេះចូល​ដឹកនាំ កីឡាករ​ជើងឯកវើល​ខាប់​​រូបនេះ​បានជាប់ពាក់ព័ន្ធដោយ​ផ្ទាល់​ក្នុងការ​រកបាន​៩គ្រាប់​ក្នុង​ការ​បង្ហាញមុខ​២១​លើក​នៅគ្រប់ការ​ប្រកួត។

Pogba បង្ហាញប្រសិទ្ធភាព​របស់ខ្លួន​ដែល​មិនធ្លាប់កើត​មាន​ អំឡុង​ពេល​ធ្វើ​ការងារជាមួយលោក Mourinho និង​ក្លាយ​ជាកីឡាករ​មាន​ឥទ្ធិពល​ដូច​ដែល​ពួកគេ​រំពឹង​នៅពេលផ្ទេរកីឡាករ​រូបនេះ​ ក្នុង​តម្លៃ៩០​លានផោន​ពី​ក្លឹប Juventus ៕

adverise with khmeread
tiger
Loading ad ...