Gary Neville: លោក Maurizio Sarriនឹងត្រូវក្លឹប Chelsea បណ្តេញចេញ

        លោក Gary Neville ជឿថា វាគ្រាន់​តែជា​បញ្ហា​ពេលវេលាប៉ុណ្ណោះ​ មុន​ពេល​លោក Maurizio Sarri ត្រូវចាកចេញ​ពី​ក្លឹប Chelsea។​ វានឹង​កើត​ឡើង​នៅ​ដំណាច់​រដូវកាល​នេះ។

        ក្រុម​​ Chelsea បានយក​ឈ្នះ​ក្រុម​បាតតារាង Huddersfield ៥-០នៅ​ពហុ​កីឡាដ្ឋាន Stamford Bridge កាល​ពីថ្ងៃសៅរ៍​ ប៉ុន្តែ​រឿង​នេះ​បាន​កើត​មាន​ក្រោយពេល​ពួកគេ​ចាញ់​ក្រុម​ Arsenal និង​ចាញ់​ក្រុម Bournemouth ។

        ខណ:ពេល​មាន​សេចក្តី​រាយការណ៍​អំពី​ភាព​ច្របូក​ច្របល់​ក្នុងក្លឹប ក្រុម​ឆេលស៊ី​មើលឃើញពីភាព​ប្រសើរ​ឡើងវិញ​របស់​ក្រុម​ Man Utd ​ដែល​មាន​គម្លាតពីគ្នា​ត្រឹមតែ​២ពិន្ទុ​ ក្នុង​ការ​ប្រជែង​យក​តំណែង​ក្រុម​កំពូ​លទាំង​៤ ហើយ​ Neville ជឿថា លោក Sarri នឹង​មិន​ស្ថិតនៅក្លឹបនេះ​រហូត​ដល់​ដើម​រដូវកាល​ឆ្នាំ​២០១៩និង​២០២០​ទេ។

        Neville បាន​និយាយថា “​ខ្ញុំមិនគិតថា ក្លឹប Chelsea ​នឹង​បណ្តេញ​លោក​ Sarri ចេញនៅ​រដូវកាល​នេះទេ​ ប៉ុន្តែ​មាន​សញ្ញាព្រមាន​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​គិត​ថា វានឹងក្លាយ​ជារឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ប្រសិនបើ​លោក​អាចបន្ត​ឆ្លងផុត​រដូវក្តៅ”៕

adverise with khmeread