adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

របូត​ទ្វារ​ដែក​រូត​សង្កត់​ក្មេងប្រុស​ម្នាក់​ស្លាប់ នៅក្នុង​បុរី​ពិភពថ្មី

     ភ្នំពេញ ៖ កុមារា​អាយុ​១០​ឆ្នាំ ត្រូវបាន​ទ្វារ​ដែក​សម្រាប់​រូត​ឡើងលើ​បាន​របូត​គ​ន្លឺះ​សង្កត់​មនុស្ស​ស្លាប់​ម៉ោង ៦​និង​៥០​នាទី យ​ប​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្ទះ​លេខ​៤ ផ្លូវ​បុរី​ពិភពថ្មី ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ។ 

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ជា​សព​ឈ្មោះ មី ភក្តី ភេទ​ប្រុស អាយុ​១០​ឆ្នាំ​មុខរបរ​ជា សិស្ស​ស្នាក់​នៅផ្ទះ​លេខ​៤ ដូចខាងលើ បណ្តាល​ឲ្យ​ស្លាប់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ 

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​កង់​ជាមួយ​បងស្រី​ជីដូនមួយ​ចេញពី​កន្លែង​រោងភាពយន្ត នៅ​សង្កាត់​ភ្នំពេញ​ថ្មី​មកដល់​ផ្ទះកើតហេតុ បងស្រី​បាន​យក​សោរ​ទៅ​ចាក់​ទ្វារ​រូត​(​ប្រភេទ​ទ្វារ​រូត​ឡើងលើ ចុះក្រោម​)​ហើយ​រុញ​ឡើ​ងើ​ក៏​របូត​គន្លឹះ​ធ្លាក់​ទ្វារ​ទាំងមូល​រលំ​មក សង្កត់​រងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ 

      បន្ទាប់ពី​ប៉ូលិស​ជំនាញ​ពិនិត្យ​សព​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត ខេត្តកំពុងស្ពឺ​តាម​ប្រពៃណី​។ 

    សម​បញ្ជាក់ថា ផ្ទះមួយ​ចំនួន​នៅក្នុង​បុរី​ពិភពថ្មី​ត្រូវបាន​អ្នក​ជាវ​រអ៊ូ​ថា សង់​មិនសូវ​មានគុណ​ភាពល្អ​នោះទេ។ ជាក់ស្តែង​គ្រាន់តែ​ទ្វារ​រូត​សោះ ដាក់​គន្លឹះ​មិនជា​ប់ បណ្តាលឱ្យ​សង្កាត់​ស្លាប់​មនុស្ស​ផុយៗ​យ៉ាងនេះ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់