កុំចេះតែហ៊ាន! ទម្លាក់ផាវចូលលូទឹកស្អុយ ផ្ទុះដូចគ្រាប់បែកផ្អើលនៅចិន

វាជាពេលអុជផាវស្វាគមន៍ឆ្នាំចិនឆ្នាំកុរ ប៉ុន្ដែក្មេងប្រុសមួយនេះក្នុងប្រទេសចិនប៊ិះនឹងមិនបានចូលឆ្នាំថ្មីនឹងគេ បន្ទាប់ពីលេងផាវ និងទម្លាក់វាចូលក្នុងលូ រួចផ្ទុះយ៉ាងខ្លាំង។

ឧបទ្ទវហេតុនេះត្រូវបានថតជាប់ ខណៈក្មេងប្រុសវ័យ ៨ ឆ្នាំម្នាក់កំពុងលេងផាវផ្កាភ្លើង រួចទម្លាក់វាចូលក្នុងគម្របលូ អំឡុងពេលអបអរពិធីបុណ្យនិទាឃរដូវនៅម៉ុងហ្គោលីក្នុង (Inner Mongolian) របស់ចិន កាលពីថ្ងៃទី ៣០ មករា។

ផាវផ្កាភ្លើងនោះបានបញ្ឆេះហ្គាសមេតាន ដែលធ្វើឱ្យផ្ទុះគម្របលូដូចគ្រាប់បែក និងបែកខ្ចាយឥដ្ឋនៅជុំវិញនោះ។ 

យ៉ាងណាមិញ ក្មេងប្រុសនោះចេះរត់ទាន់ និងគ្មាននរណាម្នាក់រងរបួសឡើយ៕


 

adverise with khmeread