ភ្លើងឆេះឃ្លាំងស្តុកកម្ទេចកំណាត់ ក្នុងរោងចក្រស្បែកជើងម៉ារូឈុន, ថៅកែចិនបិទទ្វារមិនឱ្យរថយន្តពន្លត់អគ្គិភ័យចូល

​ភ្នំពេញ ៖ ភ្លើងបានឆាបឆេះសន្ធោសន្ធៅ​ ឃ្លាំងស្តុកកម្ទេចកំណាត់ក្នុង រោងចក្រផលិតស្បែកជើងម៉ារូឈុន អស់ចំនួន៥បន្ទប់ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចរោងចក្រផលិតស្បែកម៉ារូឈុន តាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ខាងត្បូងផ្សារទួលពង្រ ប្រមាណជាង៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

​តាមប្រភពពីសន្តិសុខយាមនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់ឃើញទុស្សេខ្សែភ្លើង ចេញពីចំណុចឃ្លាំងស្តុកកម្ទេចកំណាត់។ គាត់ក៏បានស្រែកឱ្យជនជាតិចិនបានដឹង ដែលកំពុងស្នាក់នៅក្នុងរោងចក្រឱ្យភ្ញាក់ឡើង រួចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើន បំពង់ និង ទាញទុយោបាញ់ទឹក ប៉ុន្តែដោយសារភ្លើងនៅតែឆេះខ្លាំងពេក ទើបបានរាយការណ៍ ទៅរថយន្តពន្លត់អគ្គីភ័យ ចុះមកជួយអន្តរាគមន៍ចំនួន៩គ្រឿង។ 

​ប្រភពព័ត៌មានបានឱ្យដឹងបន្តថា អ្វីគួរឱ្យហួសចិត្តនោះ រថយន្តពន្លត់អគ្គីភ័យ ចុះមកដល់ស្រាប់តែ ជនជាតិចិនបញ្ជាឱ្យសន្តិសុខ ចាក់សោទ្វារមិនឱ្យរថយន្តចូលជួយសង្គ្រោះនោះទេ។ បន្ទាប់មក ដោយមានការបញ្ជាផ្ទាល់ ពីលោកអធិការខណ្ឌពោធិ៍សែនជ័យ​ ទើបកម្លាំងសមត្ថកិច្ច សម្រេចចិត្តកាត់សោទ្វារចូល ទៅដល់ក្នុងរោងចក្រ រួចបានបាញ់ទឹកអស់ចំនួន៤រថយន្ត ប្រើពេលវេលាអស់ជាងកន្លះម៉ោង ទើបបានរលត់ទៅវិញទាំងស្រុង។ 

​ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកម្ទេចកំណាត់ ក្នុងរោងចក្រ អស់ចំនួន៥បន្ទប់នេះ ខូចខាតទាំងស្រុងតែ មិនបង្កឱ្យមានអ្នករងរបួសនោះឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab