បុរសខ្ទើយមានរហ័សនាម «ចំប៉ីខ្មៅ» ដែលល្បីក្នុងបណ្តាញសង្គម Facebook ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការសម្រេច

​ភ្នំពេញ​ ៖ បុរសដែលជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ប្រើឈ្មោះ «ចំប៉ីខ្មៅ» ត្រូវបាន កម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងប៉ូលិសខណ្ឌដូនពេញ និងប៉ូលិសរាជធានីភ្នំពេញ​ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅខណ្ឌដូនពេញ។ 

​លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា  ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការប៉ូលិសជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការប៉ូលិសរាជធានីភ្នំពេញ។

​លោកបន្តថា​ ការចាប់ខ្លួនដោយសារតែឈ្មោះ យិន ហេង ហៅ​ចំ​ប៊ី​ខ្មៅ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ សាលាច្បាប់​ មានស្រុកកំណើតនៅខេត្តព្រះវិហារ​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ ដែល​អះអាង​ខ្លួនឯង​ថា​ជា​ខ្ទើយ បាន​ដៀល​ជនជាតិខ្មែរ​ពេញៗ​មាត់​ថា «ជា​ពូជ​តិរិច្ឆាន ពូជ​បាត់​ដី និង ពាក្យអសុរស​ជាច្រើន​ទៀត ដោយសារតែ​ខឹង​មាន​អ្នកជិះ​ម៉ូតូ​មក​ខោក​ក្បាល​»។

​ជុំវិញការជេរប្រមាថ​ ខាងលើនេះត្រូវបាន មហាជន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​ទាមទារ​ឱ្យ​សមត្ថកិច្ច អូ​សក ចំ​ប៊ី​ខ្មៅ ចូល​គុក ដើម្បី​សម​នឹង​ពាក្យសម្តី​ដែល​បាន​គាត់បានប្រមាថ​លើ​ជនជាតិខ្មែរ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab