ចោរឆក់ និងគូកន៨នាក់​មិនបានចូលឆ្នាំប្រពៃណីចិន, បែរជាបានចូលគុក

​ភ្នំពេញ​ ៖ កម្លាំងជំនាញ នៃការិយាល័យស្រាវជ្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់ និងគូកន សរុប៨នាក់ ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩​។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ១.ឈ្មោះ វ៉ា មករា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាននៅចំណុចមុខអាគារ កូរ៉េ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពី ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះជាជនជាតិចិន បានសម្រេច។

​ចំណែកជនសង្ស័យ ០៧នាក់ខាងក្រោម ត្រូវបានអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាមួយគ្នា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ ០២នាក់លើករណីឆក់កាបូបនៅមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ និង ករណីគាស់ផ្ទះ នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

​ជនសង្ស័យទី២-ឈ្មោះ ឈិន ឈី ភេទប្រុស អាយុ២៤ឆ្នាំ,៣.ឈ្មោះ ជា ប៉ែត ភេទប្រុស អាយុ២៥ឆ្នាំ,៤.ឈ្មោះ ណៃ ហុង ភេទប្រុស អាយុ២៥ឆ្នាំ,៥.ឈ្មោះ វៃ ល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ, ៦.ឈ្មោះ កើត ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ, ៧.ឈ្មោះ ភា ណាផាត់ ហៅពន្លក ភេទប្រុស អាយុ១៧ឆ្នាំ និង៨.ឈ្មោះ ឆាយ ង៉ូវចៃ ភេទប្រុស អាយុ១៦ឆ្នាំ។ 

​ក្រោយពីបានធ្វើការសាកសួរតាមវិធានការជំនាញរួច ជនសង្ស័យ ឈ្មោះ ឈិន ឈី ភេទប្រុស និង ឈ្មោះ ជា ប៉ែត ភេទប្រុស បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបខាងលើ ពិតប្រាកដមែន។ 

​ឯឈ្មោះ ណៃ ហុង ភេទប្រុស ក៏បានសារភាពដែលថារូបខ្លួននិងឈ្មោះ ឈិន ឈី បានធ្វើសកម្មភាពគាស់ផ្ទះខាងលើជាមួយគ្នាផងដែរ។ ឈ្មោះ វៃ ល័ក្ខ ភេទស្រី និងឈ្មោះ កើត ស្រីនាង ភេទស្រី ត្រូវជាសង្សាររបស់ឈ្មោះ ឈិន ឈី និងឈ្មោះ ជា ប៉ែត បានឆ្លើយថាខ្លួន ក៏បានដឹងថាមិត្តប្រុសរបស់ពួកនាង គឺជាចោរ ដែលតែងតែ ធ្វើសកម្មភាពឆក់ និង លួចជាញឹកញាប់។ 

​ចំពោះឈ្មោះ ឆាយ ង៉ូវចៃ ភេទប្រុស និង ឈ្មោះ ភា ណាផាត់ ភេទប្រុស បានឆ្លើយថាពួកខ្លួនទាំង០២នាក់ពុំបានធ្វើសកម្មភាពឆក់ ឬ គាស់ផ្ទះទេ ប៉ុន្តែពួកខ្លួនបានចូលរួមប្រើប្រាស់គ្រឿងញៀនជាមួយក្រុមខាងលើ។ ក្រោយពីបានធ្វើការតេស្តពិសោធន៍រកសារធាតុញៀនលើជនសង្ស័យទាំង០៧នាក់ ឃើញថា«មានសារធាតុញៀនទាំងអស់»៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab