adverise with khmeread 1

​ប្រិយមិត្ត​បិសាច​ក្រហម​ហៅ Fletcher ថា​ជា​ជន​ក្បត់​បន្ទាប់ពី West Brom ឈ្នះ​កាលពី​ម្សិលមិញ​

​ក្រុម​អ្នកគាំទ្រ​ក្រុម Manchester United ជាច្រើន​មិន​សប្បាយរីករាយ​ចំពោះ​ការបណ្តេញចេញ​កីឡាករ Juan Mata កាលពី​ជំនួប​រវាង​ក្រុម​បិសាច​ក្រហម និង West Brom ទេ​។​

​រឿងនេះ​កាន់តែ​អាក្រក់​ថែមទៀត នៅពេល Mata បាន​បង្កើត​កំហុស​ទៅលើ​អតីត​វីរៈបុរស Man Utd គឺ​កីឡាករ Darren Fletcher ហើយ​បាន​ទៅ​ងូតទឹក​ផ្លាស់​សម្លៀកបំពាក់​មុនគេ​។​

​តារា​អន្តរជាតិ​ស្កុ​តឡែ​ន​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុមយុវជន​របស់ Man Utd និង​បាន​ស្នាក់នៅ​ជាមួយ​ក្លឹប​អស់​រយៈពេល ២០ ឆ្នាំ​មុននឹង​ចាកចេញ​ពី​ទ្រនំ​ចាស់​។​

​ប្រិយមិត្ត​បិសាច​ក្រហម​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​បាន​ចោទប្រកាន់ Fletcher ថា​បានធ្វើ​ពុត​ដួល​ដើម្បី​ឲ្យ Mata ចាក​ចេញពី​ការប្រកួត​។​

​និង​ដោយសារ​រឿងនេះ ពួកគេ​បាន​ហៅ​គាត់​ថា​ជា​ជន​ក្បត់​ថែម​ទៀតផង​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់