ជីវិតចាប់ផ្តើមកកើតនៅលើកោះភ្នំភ្លើង ដែលទើបដុះចេញ៤ឆ្នាំមុន

កោះដ៏អាថ៍កំបាំងមួយ ដែលលេចរូបរាងកាលពីបួនឆ្នាំមុនក្នុងប្រទេសកោះតុងហ្គា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង មិនទំនងនឹងបាត់ខ្លួនទៅក្រោមទឹកវិញឆាប់ៗនោះឡើយ។ នេះបើយោងតាមសម្តីអ្នកវិទ្យាសាស្រ្ត NASA។

វាគឺជាកោះតែមួយក្នុងចំណោមកោះ "ផ្ទុះចេញពីកម្អែលភ្នំភ្លើងក្នុងរយៈពេល១៥០ឆ្នាំចុងក្រោយ" តែបីគត់ ដែលអាចរស់រានតទល់នឹងរលកសមុទ្រយូរខែឆ្នាំ។ នេះបើយោងតាមសម្តីអ្នកវិទ្យាសាស្រ្ត NASA បានបញ្ជាក់ក្នុង Blog របស់ខ្លួន។

កោះថ្មីមួយនេះកើតឡើងដោយសារការផ្ទុះភ្នំភ្លើងមួយនៅជិតប្រទេសកោះប្រជុំតុងហ្គា ហើយបានឈរនៅចន្លោះកោះចំណាស់ពីរ ដែលគេស្គាល់ឈ្មោះថា Hunga Tonga និង Hunga Ha'apai កាលពីខែមករា ឆ្នាំ២០១៥។

វាមិនមានឈ្មោះផ្លូវការឡើយ ហើយត្រូវបានគេឱ្យឈ្មោះដោយយោងតាមការបញ្ចូលឈ្មោះនៃកោះទាំងពីរដែលនៅសងខាងខ្លួនរបស់វា ជា Hunga Tonga-Hunga Ha'apai ឬ HTHH។

ក្រុមអ្នកវិទ្យាសាស្ត្រជឿថាកោះនេះក៏នឹងផ្តល់ឱ្យពួកគេនូវតម្រុយអំពីរបៀបដែលទេសភាពភ្នំភ្លើងមានទំនាក់ទំនងជាមួយទឹកនៅលើភពព្រះអង្គាររាប់ម៉ឺនឆ្នាំមុន។

ភាគច្រើននៃកោះមួយនេះគឺគ្របដណ្តប់ទៅដោយ "គ្រាប់សណ្តែក" លាយឡំនឹងគ្រួសខ្មៅ ដែលខុសពីខ្សាច់សមុទ្រធម្មតា។ ដីភក់គឺត្រូវបានគេបរិយាយថាមានភាពស្អិតខ្លាំងបំផុត។

បន្លែកំពុងចាប់ផ្តើមលូតលាស់កើនឡើងនៅតំបន់ដែលតភ្ជាប់កោះនេះទៅនឹងកោះជិតខាង។

សត្វមួយចំនួនក៏បានទៅតាំងលំនៅនៅទីនោះផងដែរ រួមមានខ្លែងស្រាក និងសត្វស្លាបសមុទ្រ Sooty រាប់រយ៕


 

adverise with khmeread