ម៉ូតូនិងម៉ូតូបើកបុកគ្នាស្លាប់ម្នាក់, របួស៣នាក់នៅស្រុកកូនមុំ

រតនគិរី​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរង របួសយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់កន្លែង អំពិលប្រាំដើម ស្ថិតក្នុងភូមិ ៤ (ហៅគ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី​។

​ប៉ូលិសនយាយថា​ ជនរងគ្រោះទី១.ឈ្មោះ កូវ នុ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិកររស់នៅភូមិល្អិន ឃុំតឹន ស្រុកកូនមុំ ជាអ្នកបើកបរម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅកន្កែងកើតហេតុ, ទី២.ឈ្មោះ គីន លិញេ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិទំពួនជាអ្នករួមដំណើររស់នៅភូមិឃុំជាមួយគ្នាខាងលើបានរង របួសធ្ងន់​, ទី៣.ភាគីម្ខាងទៀតឈ្មោះ សំ រុំ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិ បីឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជាសិស្សជាអ្នកបើកបរម៉ូតូ ម៉ាកស្កុបពី បានរងរបួសធ្ងន់ និងទី៤.ឈ្មោះ កាន់ លីង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរជាសិស្សអ្នករួមដំណើររស់នៅភូមិ ឃុំ ជាមួយគ្នារង របួសធ្ង​ន់។

​បន្ទាប់ពីកើតហេតុប៉ូលិសចរាចរណ៍បានចុះមកអន្តរាគមន៍និងបានបញ្ជូនអ្នករងរបួសធ្ងន់តាមរថយន្តសាមុយ ស្រុកកូនមុំ យកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យខេត្តរតនគីរីភ្លាមៗ​។ សាកសពជនរងគ្រោះក្រោយពីប៉ូលិសជំនាញធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី​។ 

​វត្ថុតាងម៉ូតូម៉ាក C100កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ និងម៉ូតូម៉ាកស្គុបពី ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1BU-5200ត្រូវកម្លាំងប៉ូលិសជំនាញចរាចរណ៍ផ្លូវគោកស្រុកកូនមុំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកូនមុំ រង់ចាំដោះស្រាយតាមច្បាប់​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab