អ្នករត់ហាត់ប្រាណម្នាក់វាយតោងាប់មិនគួរឱ្យជឿ ដោយប្រើតែដៃទទេ

អ្នករត់ហាត់ប្រាណក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិកមួយរូប បានប្រយុទ្ធគ្នាជាមួយនឹងតោភ្នំមួយក្បាលនៅជើងភ្នំ Horsetooth Mountain កាលពីថ្ងៃចន្ទ ដោយទទួលរងនូវការខាំញក់ញីជាច្រើនកន្លែង មុនពេលដែលគាត់បានសម្លាប់សត្វព្រៃមួយក្បាលនេះដើម្បីការពារខ្លួន។ នេះបើយោងតាមសម្តីអាជ្ញាធរក្នុងតំបន់បានបញ្ជាក់។

បុរសដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណរូបនេះ បានកំពុងរត់ហាត់ប្រាណនៅតាមផ្លូវជ្រលង West Ridge នៃតំបន់ Horsetooth Mountain Open Space ដែលជារមណីយដ្ឋានភ្នំមួយមានចម្ងាយប្រហែល១០៦គីឡូម៉ែត្រពីទីក្រុង Denver។

តោភ្នំមួយក្បាលនេះបានវាយប្រហារគាត់ពីក្រោយខ្នង ដោយខំនិងក្រញៅមុខគាត់ ខ្នង ជើង និងដៃ ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់ជីវិតទេ។ នេះបើយោងតាមឧទ្យានសត្វព្រៃរដ្ឋខូឡូរ៉ាដូ ហៅកាត់ CPW និងនាយកដ្ឋានធនធានធម្មជាតិក្នុងតំបន់ Larimer County Department of Natural Resources បាននិយាយនៅក្នុងសេចក្តីប្រកាសរួមមួយកាលពីថ្ងៃចន្ទ។

ទោះជាយ៉ាងណាក្តី មិនមានការបញ្ជាក់ច្បាស់ពីរបៀបដែលអ្នករត់ហាត់ប្រាណរងគ្រោះសម្លាប់សត្វតោនោះឡើយ។

ឆ្លើយតបទៅនឹងសំណួរមួយនៅលើបណ្តាញសង្គម Twitter អំពីថាតើអ្នកហាត់ប្រាណប្រើប្រាស់អាវុធប្រភេទអ្វីដើម្បីតទល់នឹងតោ មន្រ្តីឧទ្យានព្រៃរដ្ឋខូឡូរ៉ាដូ បានទទួលស្គាល់ថាគាត់មិនមានប្រើប្រាស់អ្វីនោះទេ។

ជំនួសមកវិញ គាត់បានប្រយុទ្ធជាមួយនឹងតោដោយប្រើប្រាស់ដៃទទេរបស់គាត់ប៉ុណ្ណោះ។

ប៉ុន្តែ CPW បានរាយការណ៍ថា តោមួយក្បាលនេះគឺជាតោមិនទាន់ពេញវ័យមួយក្បាល ដែលនឹងផ្តល់ឱកាសដ៏ធំសម្រាប់គាត់ក្នុងការតបទល់ទៅនឹងប្រភេទសត្វព្រៃដ៏កាចសាហាវនេះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab