ត្រាំជ្រើសរើសវៀតណាមជាប្រទេសម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលលើកទី២រវាងអាមេរិកនិងកូរ៉េខាងជើង

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅអំឡុងសុន្ទរកថានៅរដ្ឋសភាកាលពីថ្ងៃអង្គារថា ជំនួបលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ។

លោក ត្រាំ "យើងបន្តការជំរុញជាប្រវត្តិសាស្ត្ររបស់យើងដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ចំណាប់ខ្មាំងរបស់យើងបានត្រឡប់មកផ្ទះវិញ ការសាកល្បងនុយក្លែអ៊ែរត្រូវបានបញ្ចប់ ហើយមិនមានការបាញ់មីស៊ីលក្នុងរយៈពេលជាង ១៥ខែ។ ប្រសិនបើខ្ញុំមិនត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅក្នុងគំនិតរបស់ខ្ញុំ យើងពេលនេះនឹងស្ថិតនៅក្នុងសង្រ្គាមដ៏ធំមួយជាមួយនឹងកូរ៉េខាងជើង"។

ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមនេះ "មានការងារជាច្រើននៅត្រូវធ្វើ ប៉ុន្តែទំនាក់ទំនងរបស់យើងជាមួយនឹង គីម ជុងអ៊ុន គឺជារឿងល្អមួយ។ មេដឹកនាំ គីម និងខ្ញុំនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ក្នុងប្រទេសវៀតណាម"។

ទីក្រុងនៅវៀតណាមនៅតែត្រូវបានគេពិភាក្សានៅឡើយ ប៉ុន្តែតាមតម្រុយអាចជាទីក្រុងហាណូយ និងដាណាង។ នេះយោងទៅតាមប្រភពដែលស្និទ្ធជាមួយនឹងការៀបចំជំនួបកំពូលមួយនេះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab