adverise with khmeread 1

​ឃ្លាន​ពេក​កញ្ចាញ់ចេក​មួយ​ក្បាល​នេះ​សម្រេចចិត្ត​ស៊ី​ពស់​តែម្តង​

​កញ្ចាញ់ចេក​មួយ​ក្បាល​ត្រូវបាន​ថត​ជាប់​ពី​សកម្មភាព​កំពុង​លេប​ត្របាក់​ពស់​មួយ​ក្បាល​នៅក្នុង​ប្រទេស​អូស្ត្រាលី​។ រូបភាព​នេះ​ត្រូវបាន​ផុស​នៅលើ​បណ្តាញ​សង្គម Reddit នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កញ្ចាញ់ចេក​ត្រូវបាន​ប្រទះឃើញ​ស៊ី​ពស់​នោះ​។ កាលពី​ខែមិថុនា​ឆ្នាំមុន វីដេអូ​ខ្លី​មួយ​ដោយ​លោក Darwin man Mark Drescher បាន​បង្ហាញថា កញ្ចាញ់ចេក​មួយ​កំពុងស៊ី​កូន​ពស់ថ្លាន់​។ ប៉ុន្តែ​ពស់​នោះ​មាន​ប្រវែង​ត្រឹមតែ ៥០ សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​។​

​អ្នកជំនាញ​សត្វ​ពស់​និង​អភិរក្ស​សត្វ​ល្មូ​ន​នៅ​សួនសត្វ Crocosaurus Cove លោក Dr Gavin Bedford បាន​ប្រាប់​សារព័ត៌មាន ABC នៅពេលនោះ​ថា វា​មិនមែនជា​រឿង​ធម្មតា​ដែល​សត្វ​មាន​មាឌតូច​ព្យាយាម​ស៊ី​សត្វ​ដែល​ធំ​ជាង​វា ដូចជា​ពស់​នេះ​ជាដើម​។​

​សារព័ត៌មាន Sunshine Coast Daily បាន​រាយការណ៍​ថា ស្រដៀង​រឿងនេះ​ដែរ សត្វ​ក​ញ្ជា​ញ់​ចេក​មួយ​បាន​ស៊ី​ពស់​ព្រលិត​កាលពី​ឆ្នាំ ២០១០ ក្នុង​ទីក្រុង North Mackay នៃ​រដ្ឋ Queensland៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់