Real Madrid សម្រេចដកខ្លួនពីកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Christian Eriksen

        វាគឺជាព័ត៌មានល្អសម្រាប់ក្លឹ​ប Tottenham​ បន្ទាប់ពី​មាន​ការអះអាងថា ក្លឹប Real Madrid បានដកខ្លួនចេញពីលទ្ធភាព​ផ្ទេរ​កីឡាករ Christian Eriksen។ ប៉ុន្តែគេជឿថា កីឡាករ​សញ្ជាតិ​ដាណឺម៉ាករូបនេះ​កំពុង​រង់ចាំ​ដំណឹង​នៃ​ផ្ទេរ​ចេញទៅ​  ក្លឹប​យក្ស​អេស្ប៉ាញ​​នៅ​រដូវក្តៅនេះ​ បើទោះបីជាមិន​ទាន់​មាន​សំណើ​ណា​មួយ​ដាក់ទៅ​ក្លឹប Spurs ឬខ្សែបម្រើ​រូប​នេះ​ដោយ​ផ្ទាល់ក៏ដោយ។

        ​លោក Mauricio Pochettinoដែលធ្លាប់​បាន​និយាយកាល​ពី​ខែ​មុន​ថា “Eriksen​ សប្បាយចិត្ត​នឹងនៅ​ទីនេះ។ គាត់បង្ហាញការ​ប្តេជ្ញាចិត្ត​។ ប៉ុន្តែ​អ្វីដែលនឹងកើត​មាន​រវាង Eriksen​ និង ក្លឹប​គឺមិនស្ថិតក្នុង​ដៃរបស់យើង​តែឯងនោះទេ"។

        Eriksen នៅសល់កិច្ច​សន្យា​លេង​តិច​ជាង១៨​ខែ​ និងមាន​ការ​បារម្ភ​ខ្លាំង​ឡើង​ថា កីឡាករ​រូបនេះ​ប្រហែលជា​ចង់​បាន​ការ​ប្រកួត​ប្រជែង​ថ្មី។ទោះបីជាយ៉ាងណានៅពេលនេះក្លឹប​ Real Madrid គ្រោង​ផ្តល់​កិច្ច​សន្យា​ថ្មី​និង​មាន​ការ​ជឿជាក់លើ​កីឡាករDani Ceballos ហើយ​រំពឹងថា កីឡាករ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​កម្រិត​ពិភព​លោក៕

adverise with khmeread
tiger
Loading ad ...