Eden Hazard: ខ្ញុំបានសម្រេចចិត្តអំពីអនាគតរបស់ខ្ញុំរួចហើយ

        ខ្សែបម្រើEden Hazard របស់ក្លឹប Chelsea បាន​បង្ហើបប្រាប់​ថា ខ្លួន​បាន​សម្រេចចិត្ត​ជុំវិញ​អនាគតរបស់ខ្លួនដែលបាន​បង្កើន​ការ​បារម្ភ​របស់​ក្លឹប​ Chelsea ថា កីឡាករ​រូបនេះ​នឹង​ស្នើ​សុំ​ផ្ទេរ​ចេញដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Real Madrid ។

        Hazard បាននិយាយក្នុង​បទសម្ភាស​កាលពីដើម​ខែធ្នូ​ថា “​ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​ធ្វើ​អ្វី។ ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ហើយ”។ក្លឹបឆេលស៊ី​មិន​ទទួល​លទ្ធផល​ល្អ​ទេ​ក្នុង​ការ​បញ្ចុះបញ្ចូល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ឲ្យ​ចុះកិច្ច​ព្រមព្រៀង​ថ្មី​ ដែល​ក្លឹប​ត្រៀម​ផ្តល់​ឲ្យ​។

        កិច្ច​ព្រមព្រៀង​បច្ចុប្បន្ន​របស់ Hazard នឹង​ចប់នៅ​ឆ្នាំ​ក្រោយ​ ហើយ​ក្លឹប Real Madrid ចាប់អារម្មណ៍​ Hazard យូរមក​ហើយ។ ក្លឹប Real Madrid បាន​ដាក់​សំណើ​ដំបូង​កាល​ពី​ឆ្នាំ​មុន ខណៈ​ពួកគេ​ស្វែង​រក​ខ្សែប្រយុទ្ធ​ម្នាក់​ ដើម្បី​បំពេញ​តំណែងនៅ​ទំនេរ បន្ទាប់ពី Cristiano Ronaldo ទៅ​ចូល​រួម​ជាមួយក្លឹប Juventus ។

        ប្រធាន​បច្ចេកទេសរបស់​ក្លឹប Chelsea លោកស្រី Marian Granovskaia​អះអាងថា Hazard មិនមែនសម្រាប់លក់​ទេ ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែ​វាគឺជា​រឿង​ល្អមួយ​ដែល​ត្រូវ​ធ្វើ​ការ​ដោះដូរ​នៅពេល​កីឡាករ​រូបនេះ​នៅសល់​កិច្ច​សន្យា​តែ១២​ខែទៀត​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab