Arsenal កំពុងឃ្លាំមើលកីឡាករ IbrahimoKonateរបស់ក្លឹប RB Leipzing

        តាមព័ត៌មានថា ក្លឹបកាំភ្លើងធំArsenal កំពុងតាម​ឃ្លាំង​មើល​ខ្សែការ​ពារ​កណ្តាល​ IbrahimaKonateរបស់​ក្លឹប RB Leipzig ខណៈ​លោកUnai Emery ព្យាយាម​ដោះ​ស្រាយ​បញ្ហ​ប្រព័ន្ធការ​ពារក្នុងក្រុមរបស់លោក។

        គេបាន​ប្រទះឃើញក្រុម​ការងារជ្រើស​រើស​កីឡាករ​របស់​ក្លឹប Arsenal នៅ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ឃ្លាំង​មើល​កីឡាករ​បារាំង​វ័យ​១៩​ឆ្នាំ​រូបនេះ​ ដែល​ធ្វើ​បាន​ល្អ​នៅ​ក្រប​ខណ្ឌ Bundesliga នៅរ​ដូវ​កាល​នេះ។

        Konate ដែល​ជា​ជម្រើស​យុវជនបារាំង​ក្រោម២០​ឆ្នាំ​បាន​បង្ហាញមុខ​១៦​លើក​នៅក្របខណ្ឌ Bundesliga នៅ​រដូវកាល​នេះ និងបានបង្ហាញមុខ​សរុប​២៦៧​លើក​ដោយ​រកបាន​៣គ្រាប់​ផងដែរ។

        បច្ចុប្បន្ន​ ក្លឹប Leipzig ឈរនៅលេខរៀងទី​៤​នៅក្របខណ្ឌអាល្លឺម៉ង់​ ខណៈ​ពួកគេ​រកឱកាស​ត្រឡប់​ទៅក្របខណ្ឌ CL ​វិញ​នៅ​រដូវកាល​ក្រោយ។

        ទោះបីជាយ៉ាងណា ក្រុម Arsenal អាចប្រឈមមុខ​នឹងការ​ប្រកួត​ប្រជែង​ផ្ទេរពី​គូប្រជែង​ផ្សេងទៀត​រូមមានក្លឹប Chelsea ​និង​ West Ham ផងដែរ៕

 

adverise with khmeread