មានការណែនាំឲ្យក្លឹប Barcelona ផ្ទេរខ្សែប្រយុទ្ធ Marcus Rashford ដើម្បីជំនួសកីឡាករ Luis Suarez

          លោក Patrick Kluivert​ គិតថា ក្លឹប Barcelona គួរ​តែចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Marcus Rashfordរបស់​​​ Man Utd ដើម្បី​ជំនួស​កីឡាករ Luis Suarez ។ បើទោះបីជា Suarez ​នៅមាន​អនាគត​វែង​ឆ្ងាយ​ទៀត​ ហើយ​រកបាន​មិនតិច​ជាង​១៦​គ្រាប់ទេនៅគ្រប់ក្របខណ្ឌប្រកួត​នៅ​រដូវកាល​នេះក៏ដោយ ប៉ុន្តែ​នៅពេលនេះ អតីត​ខ្សែប្រយុទ្ធ​ក្លឹប Liverpool រូបនេះមាន​វ័យ​៣២​ឆ្នាំទៅ​ហើយ​ ហើយលោក​Lkuivert​ គិតថា Barcelona គួរ​តែ​ពិនិត្យ​មើល​ខ្សែប្រយុទ្ធវ័យ​ក្មេង​MacusRashfordរបស់​ក្លឹប Man Utdវិញ។

          វីរបុរស​សញ្ជាតិ​ហូឡង់​រូបនេះដែល​ធ្លាប់​បង្ហាញមុខ​១៨០​លើក​សម្រាប់​ក្រុម Barcelona បាន​និយាយថា “​ខ្ញុំ​ពេញចិត្ត Rashford មែនទែន។វាពិតជា​ពិបាក​ក្នុង​ការ​នាំយក​កីឡាករ​រូបនេះ ប៉ុន្តែគាត់ពិតជា​កីឡាករ​ល្អម្នាក់”។

          លោកបន្តថា “​ខ្ញុំ​មិនឃើញ​មាន​កីឡាករ​ច្រើន​ដែល​អាចលេងនៅ​ក្លឹប Barcelona ។ មិន​មាន​ច្រើនទេ​។ ប្រហែលជា​កីឡាករ​វ័យ​ក្មេង​មួយចំនួន​អាចលេងនៅក្របខណ្ឌ La Ligaប៉ុន្តែសម្រាប់​ខ្ញុំ​ ខ្ញុំគិតថា Rashford គឺស័ក្តិសម​ជាងគេ”។

          លោក Kluivertបន្ថែមថា “​ខ្ញុំគិតថា Rashford មាន​ទេពកោសល្យ​ ឥរិយាបថល្អ និង​រហ័ស​រហួន។ គាត់អាចរកគ្រាប់បាល់បាន។ គាត់មិនមាន​ឈ្មោះ​ក្នុងក្រុមជម្រើស​១១​នាក់ដំបូង​របស់​យូណាយធីតជា​ទៀងទាត់ទេ​ ហើយ​ប្រហែលជា​គាត់ចង់ប្តូរ​ក្លឹប​។ ដូច្នេះ ហេតុអ្វីមិននាំយក​គាត់?”៕

adverise with khmeread