អតីតតារាបង្ហាញម៉ូតដែលធ្លាប់រកប្រាក់បាន ១ លានដុល្លារក្នុងមួយខែ ធ្លាក់ខ្លួនដេកតាមចិញ្ចើមផ្លូវដោយសាររឿងមិនគួរឱ្យជឿមួយ!

​អតីត​តារា​បង្ហាញ​ម៉ូត​ឱ្យ​ទស្សនា​វ​ដ្តី Vogue ដែល​ធ្លាប់​រកលុយ​បាន​មួយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ក្នុងអំឡុង​អាជីព​របស់​នាង ឥឡូវនេះ​គឺ​គ្មាន​ផ្ទះសម្បែង​ទេ និង​កំពុង​រស់នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ Barcelona​។​

Nastasia Urbano វ័យ ៥៧ ឆ្នាំ ដែល​ធ្លាប់ធ្វើ​យុទ្ធនាការ​បង្ហាញ​ម៉ូត​ជាមួយនឹង​កំពូល​តារា​បង្ហាញ​ម៉ូត​ល្បីៗ​ដូចជា Linda Evangelista ធ្លាប់ជា​អ្នកតំណាង​ឱ្យ​ទឹកអប់​ម៉ាក Opium ដ៏​ល្បី​របស់​ក្រុមហ៊ុន Yves Saint Lauren និង​ធ្លាប់​ទៅ​ញ៉ាំ​អាហារ​ជាមួយ Jack Nicholson និង Andy Warhol នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០​។​

​ទោះយ៉ាងណា នាង​បាន​ធ្លាក់កូត​ខ្លាំង​សម្បើម​ណាស់ ចាប់តាំងពី​ពេលនោះ​មក ហើយ​ឥឡូវនេះ​ដេក​នៅតាម​សំ​យ៉ាប​ផ្ទះ​គេ​នៅក្នុង​ទីក្រុង​ Barcelona​ របស់​អេ​ស្ប៉ា​ញ​។​

​នៅ​អាយុ ២០ ឆ្នាំ កំពូល​សម្រស់​របស់​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ថត​ដាក់​គម្រប​ទស្សនា​វ​ដ្តី​ជាច្រើន ដូចជា​ទស្សនា​វ​ដ្តី Vogue នៅ​ទ្វីបអឺរ៉ុប ហើយ​បាន​ផ្លាស់​ទៅ​ទីក្រុង​ញូវយ៉ក កន្លែង​ដែល​នាង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​ដ៏​ល្បីល្បាញ Ford Models​។​

​នាង​រីករាយ​នឹង​ភាពជោគជ័យ​ដ៏​ធំធេង​នៅ​ទ្វីប​ទាំងពីរ ហើយ​រស់នៅក្នុង​ជីវិត​ដែល​មនុស្ស​ភាគច្រើន​បាន​ត្រឹម​ស្រមៃ​។​

​នាង​ធ្លាប់​និយាយថា “​ខ្ញុំ​ថត​ឱ្យ​ទស្សនា​វ​ដ្តី​ទាំងអស់​។ ខ្ញុំ​ត្រូវបាន​មនុស្ស​គ្រប់គ្នា​ស្រឡាញ់​។ ខ្ញុំ​បានទទួល​ប្រាក់​មួយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​ការងារ​តែ ២០ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​រយៈពេល​បី​ឬ​បួន​ឆ្នាំ​”​។​

​Nastasia Urbano ​និយាយថា ជីវិត​របស់​នាង​បាន​ផ្លាស់ប្តូរ​ទាំងស្រុង បន្ទាប់ពី​នាង​បាន​ជួប​បុរស​ដែល​ក្លាយជា​ស្វាមី​របស់​នាង និង ជា​ឪពុក​របស់​កូនៗ​របស់​នាង​។

​នាង​អះអាងថា នាង​បាន​ទំនុកបម្រុង​រាល់​ជីវភាព​របស់​ពួកគេ និង​ចុងក្រោយ គាត់​បាន​ចាក​ចេញពី​នាង​ដោយ​គ្មាន​បន្សល់​អ្វី​ក្រៅតែពី​ខោអាវ​មួយ​ចង្កេះ​។​

​នាង​បាន​បន្ថែមថា “​រឿង​ល្អ​តែមួយគត់​ពី​ទំនាក់ទំនង​ប្តី​ប្រពន្ធ គឺ​កូនៗ​របស់ខ្ញុំ ក្រៅពីនេះ​គឺជា​រឿង​តក់ស្លុត​ទាំងអស់​។ គាត់​ចំណាយ​លើ​អ្វីៗ​ទាំងអស់​ដោយ​ចាយលុយ​របស់ខ្ញុំ​។ ស្គាល់​គាត់​បានតែ​ពីរ​ថ្ងៃ គាត់​ចង់ឱ្យ​ខ្ញុំ​ទិញ​ឡាន BMW ឱ្យ​គាត់​មួយគ្រឿង ខ្ញុំ​ពេលនោះ​ដូចជា​មនុស្ស​ឡប់​ចឹ​ង គឺ​ខ្ញុំ​ចុះហត្ថលេខា​លើ​សែក​ឱ្យ​គាត់​តែម្តង ព្រោះ​ខ្ញុំ​លង់​ស្នេហ៍​របស់គាត់​ទៅហើយ​”​។

Nastasia Urbano ​និយាយថា នាង​កំពុង​កើត​ជំងឺ​បាក់​ទឹកចិត្ត និង​ត្រូវគេ​បណ្តេញ​ចេញពីផ្ទះ​រាប់​ភ្លេច ដោយសារ​គ្មាន​លុយ​បង់ថ្លៃ​ជួល​ផ្ទះ​។

​នាង​និយាយថា “​ខ្ញុំ​ចង់​រស់ មិនមែន​គ្រាន់តែ​ចង់​មានជីវិត​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​ហត់នឿយ​នឹង​ការចង់​រក្សា​ជីវិត​ឱ្យ​រស់ និង​សុំ​លុយ​គេ​ចាយ​ទៀតហើយ​។ មនុស្ស​ដែល​ធ្លាប់​នៅ​ជុំវិញខ្លួន​ខ្ញុំ​បាន​រត់ចោល​ខ្ញុំ​អស់ហើយ គ្រប់គ្នា​ចាកចេញ​អស់ហើយ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នោះទេ​។ ខ្ញុំ​ចង់ឱ្យ​កូន​ខ្ញុំ​មក​មើល​ខ្ញុំ​ផងដែរ​។ ខ្ញុំ​ចង់​ក្លាយជា​មនុស្ស​ថ្មី​ឡើងវិញ និង​ជា​មនុស្សម្នា​ដូច​គេឯង​ដែរ​។ ដូច្នេះ​ពួកគេ​នឹងមាន​មោទនភាព​ចំពោះ​ខ្ញុំ​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត