សត្វរំពេរជាង២ម៉ឺនក្បាលងាប់នៅលើឆ្នេររបស់ហូឡង់

ក្រុមអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមស្វែងរកមូលហេតុ ដែលសត្វរំពេរប្រមាណ ២ ម៉ឺនក្បាលបានងាប់នៅក្នុងសប្តាហ៍នេះតាមបណ្តោយឆ្នេរសមុទ្រហូឡង់។

សត្វរំពេរទាំងអស់មានសភាពស្គមកំព្រឹង ហើយគេភ័យខ្លាចថា ពួកវាអាចជាជនរងគ្រោះនៃការធ្លាយទំនិញចេញពីនាវាផ្ទុកទំនិញ MSC Zoe ដែលមានកុងតេន័រចំនួន ៣៤៥ បានធ្លាក់ក្នុងសមុទ្រ អំឡុងពេលមានព្យុះ។

លោក Mardik Leopold ដែលកំពុងស៊ើបអង្កេតការងាប់សត្វរំពេរដ៏ច្រើននេះបាននិយាយថា "មិនមានកាំភ្លើងបាញ់ផ្សែងទេ ប៉ុន្តែយើងកំពុងស៊ើបអង្កេតរកមើលវា"។

គាត់និយាយថា សារធាតុគីមីអាចជាដើមហេតុបង្ក ខណៈដែលប្លាស្ទិកភាគច្រើនពិបាកក្នុងការរលាយ។

អស់ពេលជាច្រើនម៉ោងក្រោយពីកុងតេន័របានធ្លាក់ទៅក្នុងលំហូរខ្យល់ព្យុះ ប្លាស្ទិកបានចាប់ផ្តើមរាយប៉ាយទៅដល់កោះនានានៅឆ្នេរសមុទ្រភាគខាងជើងប្រទេសហូឡង់នៅថ្ងៃទី ២ ខែមករា ក្នុងនោះមានដូចជា របស់ក្មេងលេង គ្រឿងសង្ហារឹម និងទូរទស្សន៍ ទើរលើឆ្នេរសមុទ្រ។

ថង់ម្សៅ Peroxide មួយក៏ត្រូវបានរកឃើញផងដែរ៕


 

adverise with khmeread