adverise with khmeread 31b6c20e00000578 3470141 image a 176 1456783038343

បរ​វ​កញ្ញាឯក​កូ​ឡុំ​ប៊ី​ដែល​គេ​ដក​មកុដ​វិញ​យ៉ាង​អាម៉ាស់​ឥឡូវ​សម្រេចចិត្ត​ថត​រឿង xXx ហើយ​

​នាង​ហាក់ដូច​ត្រូវគេ​ដាល់​មួយ​ដៃ​ចំ​កញ្ចប់​មុខ​ពេលដែល​មកុដ​ដែល​នាង​កំពុង​គ្រង​នៅលើ​ក្បាល​ត្រូវបាន​គេ​ដកចេញ​វិញ នៅក្នុង​អំឡុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​កាល​ពី​ខែធ្នូ​ឆ្នាំ ២០១៥ កន្លងទៅ​។​

​ប៉ុន្តែ​អ្វីៗ​ហាក់​តែ​កំពុង​នឹង​បាន​ប្រែប្រួល​នាពេល​បច្ចុប្បន្ននេះ​សម្រាប់ Ariadna Gutierrez បន្ទាប់ពី​នាង​បាន​យល់ព្រម​ចុះ​កុងត្រា​ថត​រឿង​ថ្មី​របស់​ហូលីវូដ​។​

​តាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ TMZ បានឱ្យដឹងថា កញ្ញាឯក​វ័យ ២២ ឆ្នាំ ដែលមាន​មុខមាត់​នឹង​រូបរាង​ស្រដៀង​ទៅនឹង​តារា​សម្តែង​ជើងចាស់​នាង Sofia Vergara រូបនេះ នឹង​ចាប់ផ្តើម​អាជីព​សម្តែង​របស់​នាង​ជាមួយ​តួ​ប្រុស​លោក Vin Diesel នៅក្នុង​ខ្សែភាពយន្ត​រឿង xXx: The Return of Xander Cage​។​

​កាលពី​សប្តាហ៍​មុន សារព័ត៌មាន​មួយចំនួន​ក៏បាន​រាយការណ៍​ថា Ariadna Gutierrez បានធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​ដូ​មី​និ​ច​ដើម្បី​ត្រៀមខ្លួន​ថត​ខ្សែភាពយន្ត​មួយ​នេះ ខណៈដែល​វា​ត្រូវបាន​គេ​ដឹងថា​គឺជា​ការសម្តែង​ខ្សែភាពយន្ត​ជា​លើកដំបូង​របស់​នាង​នោះ​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់