ក្មេងស្រី៤នាក់ចេញពីរៀនគួរចុះហែលទឹកអាងលេងលង់ទឹកស្លាប់២នាក់

បន្ទាយមានជ័យ​ ៖ ក្មេងស្រី២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តាលឱ្យលង់ស្លាប់កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចអាងទឹកចំងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប៉ូលិសនិយាយថា​ ដំបូងមានក្មេង៤នាក់ បានចេញពីរៀនគួរ​ បាននាំគ្នាទៅហែលលេងទឹកអាង ស្រាប់តែក្មេងស្រីចំនួន០២នាក់បានលង់ទឹកស្លាប់។ ក្មេងស្រីរងគ្រោះឈ្មោះ សម្បតិ្ត ស្រីណុង ភេទស្រី អាយុ០៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថន គឹមហួន ភេទស្រី អាយុ០៦ឆ្នាំ។ ក្មេងស្រីទាំង០២នាក់ មានទីលំនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុភ្លាមៗ ក្មេងៗចំនួន០២នាក់ទៀត​ បានរត់មករាយការណ៍ប្រាប់អ្នកភូមិ និងបានចុះរាវរកស្រង់មកយកលើគោក ហើយបានបង្កើតគណកម្មការត្រួតពិនិត្យសពទាំង០២ ដែលមានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរភូមិ-ឃុំ​ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ពុំមានស្នាកស្នាមពាក់ព័ន្ធនឹងបទល្មើសនោះឡើយ។​    

សពកុមារីទាំង០២នាក់ ក្រោយពីធ្វើកោសល្យវិច័យរួចបានប្រគល់ជូនឪពុកម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា ក្នុងមួយរយៈចុងសប្តាហ៍នេះ មានក្មេងស្រីចំនួន ០៦នាក់ មកហើយដែលស្លាប់ដោយសារលង់ទឹក ក្នុងនោះ០៤នាក់ នៅឃុំភ្នំដី ស្រុកភ្នំស្រុក៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab