ឃាត់បុរសជនជាតិរ៉ូម៉ានីម្នាក់រត់ពន្ធថ្នាំញៀនជាង៥គីឡូក្រាម នៅព្រលានយន្តហោះអន្តរជាតិសៀមរាប

​សៀមរាប​ ៖ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរត់ពន្ធថ្នាំញៀនជាង៥គីឡូក្រាមនៅព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា​ បុរសជនជាតិរ៉ូម៉ានី ឈ្មោះ អូឡារូ ណាកស៊ីស ម៉ានូអែល បន្ទាប់ពីបានរកឃើញលាក់ថ្នាំញៀនមេតំហ្វេតាមីន ក្នុងកញ្ចប់ធំចំនួន៤ ផ្សេងៗគ្នា ដែលមានទម្ងន់សរុប​៥គីឡូក្រាម២០មីលីក្រាម ក្នុងកាបូបស្ពាយ ខណៈដែលជនសង្ស័យកំពុងរង់ចាំយន្តហោះធ្វើដំណើរទៅក្រុងហុងកុង តាមជើងយន្តហោះ KA-249​។

​ប៉ូលិសបន្តថា​ ក្នុងចំណោមកញ្ចប់ទាំង៤ ដែលលាក់ថ្នាំញៀននោះ គឺកញ្ចប់ទី១-មានទម្ងន់១.២១០ក្រាម​, កញ្ចប់​ទី២ -មានទម្ងន់១.៣៥០ក្រាម, កញ្ចប់ទី៣ -មាន​ទម្ងន់​១.២១០​ក្រាម និងកញ្ចប់ទី៤ -មានទម្ងន់១.២៥០ក្រាម ហើយជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនកម្លាំងប៉ូលិសខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab