រៀបការបានបីនាទី លែងលះគ្នាប្រាវ គ្រាន់តែសម្តីកូនកំលោះនិយាយទៅកាន់កូនក្រមុំ "ពីរម៉ាត់"

គូស្នេហ៍ជនជាតិកូវ៉ែតមួយគូបានលែងលះគ្នា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍បានត្រឹមរយៈពេលបីនាទី ក្រោយពីឧបទ្ទវហេតុកូនក្រមុំជំពប់ជើងដួល អំឡុងពិធីមង្គលការរបស់ពួកគេ។

ពិធីមង្គលការនេះគឺត្រូវបានគេជឿជាក់ថា ក្លាយជាចំណងអាពាហ៍ពិពាហ៍ដ៏ខ្លីបំផុតនៅក្នុងប្រវត្តិសាស្រ្តកូវ៉ែត បន្ទាប់ពីគូស្នេហ៍ទាំងពីរបានទទួលនូវការបដិសេធមួយ មុនពួកគេបានចាកចេញពីពិធីសម្បថក្នុងព្រះវិហារ ដែលពួកគេរៀបពិធីមង្គលការ។

យោងតាមវេបសាយ Q8 News ពួកគេទើបតែនឹងបានចុះហត្ថលេខាអាពាហ៍ពិពាហ៍ប៉ុណ្ណោះនៅចំពោះមុខចៅក្រមមួយរូប ពេលដែលស្ពានឆ្លងដោយចៃដន្យបានធ្វើឱ្យនាងជំពប់ជើងដួល។

បន្ទាប់ពីកូនកំលោះបាននិយាយថា "ឆ្កួតមែន" កូនក្រមុំបានផ្ទុះកំហឹងភ្លាមៗ ហើយបានទាមទារឱ្យចៅក្រមរំលាយមង្គលការរបស់ពួកគេភ្លាមៗ នៅទីនោះ។

ពួកគេបានប្រារព្ធពិធីមង្គលការរបស់ខ្លួនបានត្រឹមតែបីនាទីប៉ុណ្ណោះ។

ឧបទ្ទវហេតុនេះបានបង្កឱ្យមានការអាណិតអាសូរដល់នារីជាកូនក្រមុំនៅលើបណ្តាញសង្គម ដោយអ្នកលេងអ៊ីនធឺណេតបានលើកឡើងថា នាងពិតជាសម្រេចចិត្តត្រឹមត្រូវដើម្បីបញ្ចប់វា។

អ្នកលេង Twitter មួយរូបបាននិយាយថា "បើសិននេះគឺជារបៀបដែលគាត់បានធ្វើពិតមែននៅឯការចាប់ផ្តើម វាគឺជារឿងប្រសើរក្នុងការដោះដៃចោលគាត់ពីឥឡូវ"។

អ្នកបញ្ចេញមតិដទៃទៀតបាននិយាយថា "ចំណងអាពាហ៍ពិពាហ៍មួយជាមួយនឹងកង្វះការគោរព គឺជាបរាជ័យមួយពិតប្រាកដចាប់តាំងពីការចាប់ផ្តើមដំបូង"៕
 

adverise with khmeread
tiger
Loading ad ...