Fan Bingbing បង្ហោះរូបដ៏កម្រនៅថ្ងៃចូលឆ្នាំចិន ក្រោយជាប់ផុងក្នុងរឿងអាស្រូវពន្ធដ៏កក្រើក

តារាសម្តែងដ៏មានប្រជាប្រិយចិន Fan Bingbing ដែលបានជាប់ផុងក្នុងរឿងអាស្រូវគេចពន្ធកាលពីឆ្នាំមុន បានបង្ហោះរូបស៊ែលហ្វីចំនួនបួនសន្លឹកនៅក្នុងការតុបតែងខ្លួនបន្តិចបន្តួចនៅលើបណ្តាញសង្គមយក្សចិន Weibo កាលពីថ្ងៃចន្ទ (ទី៤ កុម្ភៈ) ដែលចំនឹងថ្ងៃចូលឆ្នាំចិន។

រូបថតទាំងនេះបានអមមកជាមួយនឹងចំណងជើងថា "ស្រឡាញ់អ្នកទាំងអស់គ្នា! រីករាយឆ្នាំថ្មី!"។ រូបថតទាំងនេះក៏ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook និង Instagram របស់នាងផងដែរ។

តារាសម្តែងស្រីរូបនេះបានបាត់មុខយ៉ាងអាថ៍កំបាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីនាងត្រូវបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយកាលពីឆ្នាំមុន ជុំវិញការចុះហត្ថលេខាមួយហៅថា "Yin-and-Yang" (កិច្ចសន្យាមួយពុះជាពីរ ដើម្បីលាក់មួយ បង្ហាញឱ្យរដ្ឋដឹងមួយ) នៅក្នុងគោលបំណងដើម្បីគេចវេសការបង់ពន្ធដល់រដ្ឋចិន។ 

ចាប់តាំងពីការបាត់មុខតាំងពីដើមខែមិថុនាឆ្នាំមុន Fan បានបង្ហោះត្រឹមតែសារមួយឃ្លាប៉ុណ្ណោះនៅលើ Weibo ក្នុងខែតុលា ដោយសុំអភ័យទោសសម្រាប់សកម្មភាពរបស់នាងនៅក្នុងការគេចវេសពន្ធ។ នាងត្រូវបានបញ្ជាដោយអាជ្ញាធរឱ្យបង់ប្រាក់ចំនួន ៨៨៤លានយ័ន (១៧៧លានដុល្លារ) នៅក្នុងពន្ធហួសកាលកំណត់ និងប្រាក់ពិន័យ៕
 

adverise with khmeread
tiger
Loading ad ...