ចូលឆ្នាំចិន, ស្លាប់ម្នាក់និងរបួស៩នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ត្រឹមរយៈពេល៣ថ្ងៃនៅខេត្ដកណ្ដាល

កណ្ដាល​ ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ គិតត្រឹមរយៈពេល៣ថ្ងៃ នៅទូទាំងខេត្ដកណ្ដាល កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៥លើក បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៩នាក់​។

​យោងតាមរបាយការណ៍របស់ប៉ូលិសការិយាល័យចរាចរណ៍ខេត្ដកណ្ដាលបានឱ្យដឹងថា ទូទាំងខេត្ដកណ្ដាល ក្នុងរយៈពេល៣ថ្ងៃ ដោយគិតត្រឹមថ្ងៃទី៤ដល់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍៥លើក ដែលក្នុងនោះស្រុកកោះធំមាន២លើក រវាងម៉ូតូនិងម៉ូតូ១លើក បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់​។ ក្នុងនោះជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ យ៉ ម៉ាត់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ​។ 

​ឯជនរងគ្រោះរងរបួសធ្ងន់៣នាក់ ទី១-ឈ្មោះ លី យៀង ភេទស្រី អាយ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ (របួសធ្ងន់បាក់ជើងឆ្វេង) ទី២ និងទី៣-ពុំទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្រ្គោះនៅប្រទេសវៀតណាម និងករណីគ្រោះថ្នាក់១លើទៀត រវាងម៉ូតូនិងម៉ូតូ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ក្នុងនោះជនរងគ្រោះរបួសធ្ងន់ឈ្មោះ អ៊ន គឹមទ្រាង ភេទស្រី អាយុ៦៩ឆ្នាំ មានទីលំនៅព្រែកប្រធា តុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ និងជនរងគ្រោះរបួសស្រាលឈ្មោះ ស៊ីម ហេង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ​។ 

​ស្រុកល្វាឯម មាន១លើករវាងម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ក្នុងនោះជនរងគ្រោះរបួសធ្ងន់ឈ្មោះ សៀង សំអុន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម (ជាអ្នកថ្មើរជើង) និងជនរងគ្រោះរងរបួសស្រាលឈ្មោះ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម​។

​ស្រុកមុខកំពូល១លើក រវាងរថយន្ដនិងម៉ូតូ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ហង់ ហ៊ុំ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្ដកំពង់ចាម(ជាអ្នកបើកបរម៉ូតូ)។ 

​ក្រុងតាខ្មៅ១លើក រថយន្ដបុកបង្គោលភ្លើងដោយខ្លួនឯង បណ្ដាលឱ្យមនុស្ស៣នាក់របួសស្រាល ទី១-ឈ្មោះ អ៊ុក សុគន្ធអ៊ី ភេទប្រុស អាយុ២៩ឆ្នាំ ទី២-ឈ្មោះ អ៊ុត សុផាបញ្ញា ភេទស្រី អាយុ២១ឆ្នាំ និងទី៣ពុំទាន់ស្គាល់អត្ដសញ្ញាណ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ប៉ូលិសបន្ដថា មូលហេតុដែលធ្វើឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបើកបរមិនប្រកាន់ស្ដាំ១ករណី​, បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន១ករណី​, បើកបរលើសល្បឿនកំណត់២ករណី​, ឈប់រថយន្ដលើទ្រូវផ្លូវមិនដាក់ស្លាកសញ្ញា១ករណី និង មធ្យោបាយដែលទទួរងការខូចខាតមាន រថយន្ដចំនួន១គ្រឿង​, ម៉ូតូចំនួន៥ និងបង្គោលភ្លើងសាធារណៈចំនួន១ដើម​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab