ដុតសំរាមក្រោយផ្ទះរាលដាលឆេះផ្ទះអស់៤ខ្នងនៅ ស្រុកមេមត់

​ត្បូងឃ្មុំ​ ៖ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៤ ខ្នង នៅថ្ងៃទីខែ០៧ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ១០នាទីព្រឹក នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមូលហេតុដុតសំរាមក្រោយផ្ទះ។ 

​ប៉ូលិសនិយាយថា ម្ចាស់ផ្ទះរួមមាន ១.ឈ្មោះ កែវ សុភា ភេទស្រី អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៩X១២ ម៉ែត្រ, ២.ឈ្មោះ យឹម តុងអាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៥X២៣ ម៉ែត្រ, ៣.ឈ្មោះ ហម ប៊ុនធឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៤០X២២ ម៉ែត្រ និង ៤.ឈ្មោះ ហម ធីតា ភេទ ស្រី អាយុ ៣៥ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៦០X២២ ម៉ែត្រ។ 

​ការខូចខាតទ្រព្យសម្បត្តិ  ផ្ទះចំនួន ០៤ ខ្នងឆេះទាំងស្រុង, ម៉ូតូ ០២ គ្រឿង  គ្រឿងសង្ហារឹមមួយចំនួន, សម្ភារៈគ្រឿង អលង្កាមួយចំនួន, ម្រេចចំនួន ០៧ តោន, ស្រូវចំនួន ០១ តោន -ល- សរុបជាទឹកប្រាក់ប្រមាណ ជាជាង ១០ ម៉ឺនដុល្លារសម្លៀកបំពាក់មួយចំនួន និងឯកសារមួយចំនួនដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ បង្កាន់ដៃ កាន់កាប់ដីធ្លី។

​ប៉ូលិសបន្តថា​ គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ ១១ ព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ស្នងការដ្ឋានខេត្ត ស្រុកពញាក្រែក ស្រុកតំបែរ និងរថយន្តក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្នុងនោះប្រើប្រាស់ទឹកអស់ ១៥ ស៊ឺទែន ស្មើនឹង ៦០ ម៉ែត្រគីប ដោយប្រើប្រាស់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ៦០ នាក់។

​មូលហេតុ បណ្តាលមកពីការដុតសំរាមខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមផ្ទះដែលឆេះនោះ៕

adverise with khmeread