Man Utdគ្រោងផ្តល់កិច្ចសន្យាថ្មីបន្តដល់ Ander Herrera

        កីឡាករ​ Ander Herrera គ្រោងនឹង​ចុះកិច្ច​សន្យា​ថ្មីបន្ត​ជាមួយ​ក្លឹប​ Man Utdបន្ទាប់ពីកីឡាករ​ Ashley Young ទទួល​យក​ការ​បន្ត​កិច្ច​សន្យា​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​នៅពហុកីឡាដ្ឋាន Old Trafford ។

        Man Utd​បាន​ចរចាជាមួយ​តំណាង​របស់​កីឡាករ​ទាំង​ពីរ​ ចាប់តាំងពី​ឆ្នាំ​មុន​ដោយ​ដឹងថា Herrera​និង​Young​នឹង​ចប់​កិច្ច​សន្យា​នៅ​ដំណាច់​រដូវកាល​នេះ។ Herrera ដែលបានផ្ទេរមកពី​ក្លឹប Athletic Bilbao ក្នុងតម្លៃ​២៩​លានផោន​កាល​ពីឆ្នាំ​២០១៤​នោះ​ពិតជា​ចង់​បន្តនៅ​ជាមួយ​ក្លឹបនេះ បន្ទាប់ពី​កសាងខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​ជម្រើស​ទី​១។

        គេជឿថា ការចរចា​កំពុង​ដំណើរ​ការ​យ៉ាងល្អ ហើយ​កីឡាករ​អេស្ប៉ាញ​វ័យ​២៩​ឆ្នាំ​រូបនេះ​ត្រៀម​បន្ត​អនាគតជាមួយ​ក្លឹប​យូណាយធីត​ទៀត។នៅពេលសួរនាំអំពី​ស្ថានភាពកិច្ច​សន្យា​​បន្ទាប់ពី​យក​ឈ្នះ​ក្រុម Leicester កាល​ពីថ្ងៃអាទិត្យ​ Herrera បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​សម​នឹង​ទទួល​បាន​កិច្ច​សន្យា​មែន នោះខ្ញុំនឹង​ទទួល​យក”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab