លោក Pep Guardiolaបង្ហាញភាពជឿជាក់ចំពោះកីឡាកររបស់លោក

        អ្នកចាត់ការក្រុម Man City លោក Pep Guardiolaមិនដែល​សង្ស័យជុំវិញ​សមត្ថភាព​កីឡាករ​របស់​លោក​ក្នុងការ​វិលត្រឡប់​ទៅ​កាន់​តំណែង​កំពូល​នៅ​ក្របខណ្ឌ EPL នោះទេ​ខណ: ក្រុមរបស់លោកបានកាត់​បន្ថយ​គម្លាត​៥ពិន្ទុ​ពីក្រុម Liverpool ក្នុង​រយៈ​ពេល​ត្រឹមតែ​ពីរ​ប្រកួត​ក្នុង​មួយ​សប្តាហ៍ ។

        ក្រុម​ការពារតំណែង​ជើងឯក​ EPL នេះ​បាន​យក​ឈ្នះ​ក្រុម Everton ២-០ហើយ​អ្នក​ចាត់ការ​រូបនេះ​តែងតែដឹងច្បាស់​ថា ក្រុមរបស់លោកនឹងវិលទៅរកតំណែង​កំពូល​វិញ​មុន​ដំណាច់រដូវកាល​នេះ។

        លោក Guardiola បាន​និយាយថា “​វាគឺជា​រឿងល្អនៅពេល​ឡើង​មក​ឈរ​នៅតំណែង​កំពូល​ ប៉ុន្តែ​យើង​បាន​លេងលើស​គេមួយប្រកួត”។ លោកបន្តថា “​យើង​ស្ថិតក្នុងស្ថានភាពមួយ​ទីដែល​យើង​អាចនឹង​បោះ​បង់​ចោល​ ប៉ុន្តែវាមិន​បាន​កើត​ឡើង​ទេ។យើង​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម Liverpool ។ កីឡាករ​ទាំង​អស់​បាន​បង្ហាញ​ចេតនា​និង​សមត្ថភាពអស្ចារ្យ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​។ តើ​មាន​រឿងអ្វីដែលខ្ញុំ​ត្រូវ​សង្ស័យ​ពួកគេ​?”​។

        Man City ​អាចនឹង​បញ្ចប់​សប្តាហ៍​ដ៏​ល្អឥតខ្ចោះមួយ​ ដោយ​ការ​យក​ឈ្នះ​ក្រុម​ Chelsea នៅពហុកីឡាដ្ឋាន Etihad នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​លោក Guardiolaអះអាងថា វានឹងក្លាយ​ជា​ការប្រកួត​ផ្តាច់ព្រ័ត្រ៕

adverise with khmeread
tiger
Loading ad ...