UEFA ព្រមានក្លឹប Man City និង PSGជុំវិញលក្ខខណ្ឌប្រើប្រាស់ហិរញ្ញវត្ថុដោយយុត្តិធម៌

        ស្ថាប័ន UEFA បានព្រមាន​ ក្លឹប Man City ​និង​ក្លឹប Paris Saint-Germainថា គ្មាន​ក្លឹបណាមួយ​​អាចគេចផុតពី​ការ​ដកចេញពី​ក្រប​ខណ្ឌ​ European នោះទេ ប្រសិនបើហ៊ាន​រំលោភលើ​ច្បាប់​ហិរញ្ញវត្ថុ​។

        ប៉ុន្តែស្ថាប័ននេះមិន​ទាន់សម្រេច​ស៊ើប​អង្កេតថា តើ​ស៊ីធីនិង​ PSG ពិតជាបាន​រំលោភ​លើលក្ខន្តិកៈហរិញ្ញវត្ថុ​ដោយ​យុត្តិធម៌ឬយ៉ាណាទេ បន្ទាប់ពី​គេហទំព័រ​ Football Leaks បាន​ចុះផ្សាយ​ឯកសារជាច្រើន​កាលពីឆ្នាំមុន ហើយក្លឹប​ទាំង​ពីរ​បដិសេធ​ មិន​បាន​ប្រព្រឹត្តិកំហុស​ណាមួយទេ។

        ប្រធាន​ UEFA លោក AleksanderCeferinបាន​អះអាងថា គ្មានក្លឹប​ណាមួយ​រួច​ផុត​ពីការ​ត្រួត​ពិនិត្យ​នោះទេ​ ដោយ​លោកអះអាង​ថា “​គ្រប់គ្នា​ត្រូវ​បានអនុវត្តដូចៗ​គ្នា។ ខ្ញុំមិន​ខ្លាចដកក្លឹបណាមួយ​ចេញនោះទេ។ ខ្ញុំ​មិន​ស្ថិតក្រោម​សម្ពាធ​ណាមួយទេ”។

        ស្រ​បពេលជាមួយគ្នានោះដែរ​ នៅឯកសន្និបាតរបស់ UEFA នៅទីក្រុង​រ៉ូម​​កាលពី​ថ្ងៃពុធ ប្រធាន​ផ្នែកអាជ្ញាកណ្តាលលោក Roberto Rosettiបានប្តេជ្ញាធ្វើ​ឲ្យ​ប្រាកដថា កីឡាកររូបណាដែលរកឃើញ​ថា ផ្តល់​សញ្ញា​ក្នុងបំណង​អូសទាញ​អាជ្ញាកណ្តាល​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ VAR នឹង​ត្រូវ​ព្រមានផងដែរ​៕

adverise with khmeread