PSG នៅតែចាប់អារម្មណ៍Willian ខណ: Chelsea ស្ទាក់ស្ទើរក្នុងការផ្តល់កិច្ចសន្យាថ្មីរយៈពេលវែង

    ក្លឹបកំពូលរបស់បារាំង Paris Saint Germainនៅតែចង់បានខ្សែបម្រើស្លាប Willianរបស់ក្លឹប Chelsea ហើយត្រៀមដាក់សំណើជាថ្មី ដើម្បីផ្ទេរកីឡាករប្រេស៊ីលរូបនេះនៅរដូវក្តៅ។
    ក្រុមកំពូលនៅក្របខណ្ឌ Ligue 1 បារាំងនេះកំពុងបន្តតាមដានស្ថានភាព បន្ទាប់ពីព្យាយាមអូសទាញកីឡាកររូបនេះមកកាន់ទីក្រុងប៉ារីសកាលពីខែមករាមិនបានសម្រេច។
    គ្រូបង្វឹករបស់ក្លឹប PSG លោក Thomas Tuchelចង់បាន Willian កាលពីខែមុន ដើម្បីជួយដល់កម្លាំងប្រយុទ្ធ បន្ទាប់ពីអវត្តមានកីឡាករ Neymarដោយសារបញ្ហារបួសហើយ Neymar នឹងអវត្តមានការប្រកួតជាមួយក្រុម Man Utdទាំងពីរជើងនៅក្របខណ្ឌ CL។
    កិច្ចព្រមព្រៀងរបស់ Willianនឹងចប់ក្នុងរយៈពេល១៨ខែទៀត ហើយគេមិនទាន់ច្បាស់ថា តើក្លឹប Chelsea អាចនឹងមើលរំលងគោលនយោបាយកម្រិតអាយុកីឡាករនាពេលបច្ចុប្បន្ន ហើយផ្តល់កិច្ចសន្យារយៈពេលវែងដូចដែលកីឡាករវ័យ៣០ឆ្នាំរូបនេះ ចង់បានឬយ៉ាងណា។
    ប៉ុន្តែខណៈពេលដែល Willian ចង់បានកិច្ចព្រមព្រៀងរយៈពេលវែង ហើយឆេលស៊ីហ៊ានផ្តល់ត្រឹមរយៈពេល ១២ខែដល់កីឡាករដែលមានវ័យលើសពី៣០នោះ ក្លឹប PSG កាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងដោយសារស្ថានភាពបច្ចុប្បន្នរបស់កីឡាកររូបនេះ៕
 

adverise with khmeread
tiger
Loading ad ...