នោះចប់ហើយ! រកឃើញឈាម ១,២ ម៉ឺនកញ្ចប់នៅប្រទេសចិនមានផ្ទុកមេរោគអេដស៍ មេរោគថ្លើមប្រភេទ B និង C

អធិការមកពីរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិនិយាយកាលពីកាលពី​ថ្ងៃ​ព្រហស្បត៍ទី​៧​កុម្ភៈ​ថា ពួកគេរកឃើញកញ្ចប់​ឈាម ឬ​​ផ្លាស្មា​ឈាមចំនួន ​១២.២២៩​ កញ្ចប់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​រកឃើញ​ថា​​មាន​មេរោគ​អេដស៍ ​(HIV) និងមេរោគថ្លើមប្រភេទ B និង C។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​channelnewsasia.com​។​

​កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែ​កុម្ភៈ គណៈកម្មការ​សុខភាព​ជាតិ​(NHC)​បាន​និយាយថា ខ្លួន​បាន​ណែនាំ​ដល់​ស្ថាប័ន​វេជ្ជសាស្ត្រ​នោះឱ្យ​បញ្ឈប់​ការប្រើ​ថ្នាំ​អង្កបដិបក្ខ Immunoglobulins ​​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ Shanghai Xinxing បន្ទាប់​ពី​ខ្លួន​ទទួលបាន​របាយការណ៍​បញ្ជាក់ថា ​កញ្ចប់​ឈាម​ទាំងនោះ​មានផ្ទុក​មេរោគ​អេដស៍​ និងមេរោគថ្លើមប្រភេទ B និង C។​

​យោង​សារព័ត៌មាន The Beijing News បានឱ្យដឹងថា​ កញ្ចប់​ឈាមដែល​អត្តលេខ ​20180610Z មាន​មេរោគ​នេះ ហើយមាន​ផ្លាស្មាលឈាម​ចំនួន​១២.២២៩​ទៀត ក្នុង​ចំណុះ​ដប​៥០​មី​លី​លីត្រ​​ ដែល​ផុតកំណត់​នៅ​ថ្ងៃទី​៨​ខែ​មិថុនា​ឆ្នាំ​២០២១ សុទ្ធតែផ្ទុកមេរោគទាំងនោះ។​

​តែ​យោង​តាម​ការដក​សង្រ់​សម្តី​របស់​អ្នកតំណាង​មជ្ឈម​ណ្ឌ​ល​គ្រប់គ្រង​ជំងឺ​នៃ​ខេត្ត​ Jiangxi​ បានឱ្យដឹង​ថា​ មិនមានអ្នកជំងឺ​ណា​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​មេរោគ​​អេដស៍​នោះ​ទេ​។​

NHC បាន​ឱ្យដឹងថា ​ហានិភ័យ​នៃការឆ្លង​មេរោគ​អេដស៍​គឺ​ទាប​ណាស់​ សម្រាប់​អ្នក​ដែល​បាន​ទទួល​ការព្យាបាលប្រភទេនេះ​។ យ៉ាងណាមិញ ​​កម្មវិធី​តាមដាន​តាម​ដាន នៅតែបន្តមាន​។​

ហើយ​ក្រុមហ៊ុន​ឱសថ ​Shanghai Xinxing ត្រូវ​បាន​ណែនាំ​ឱ្យ​ផ្អាក​ការផលិតបណ្ដោះអាសន្ន ​និង​ចាប់ផ្តើម​ប្រមូលកញ្ចប់ឈាមទាំងនោះត្រឡប់មកវិញ​ជាបន្ទាន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត